តើលោក ម៉ាក្រុង លើកឡើងបញ្ហាការបោះឆ្នោតកម្ពុជានៅមហាសន្និបាត UN ឬទេ?
បន្ទាប់ពីប្រមូលយកបានអាសនៈទាំងអស់នៅក្នុងសភានៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយកាលពីឆ្នាំ២០១៨មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងទៅថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងនាមលោកជាមេដឹកនាំតំណាងឱ្យកម្ពុជា។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកនូវការអះអាងមួយដែលនិយាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង នឹងលើកយកបញ្ហាការបោះឆ្នោតរបស់កម្ពុជាដែលផាត់ចោលបក្សប្រឆាំងនោះ ទៅនិយាយនៅមហាសន្និបាតនោះ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តដល់ទៅជិត ៣ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មដ៏ច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ ដែលធ្វើឱ្យមានការភ័ន្តច្រឡំ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងមក គណនីហ្វេសប៊ុកមួយឈ្មោះថា Mono Tep បានបង្ហោះនូវការអះអាងមួយ ដែលនិយាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) នឹងលើកយកបញ្ហាការបោះឆ្នោតដ៏ចម្រូងចម្រាស់របស់កម្ពុជា ទៅនិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែររហូតដល់ទៅជាអ ៣,៧០០ដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មយ៉ាងច្រើនផងដែរ។ ព័ត៌មាននេះ ត្រូវបានអ្នកប្រើប្រាស់ចែករំលែកឡើងវិញទៅតាមក្រុមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថា យុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករានេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក […]
Continue Reading