រូបថត​តារា​ចម្រៀង​កម្ពុជា​ក្នុង​បទ​ចម្រៀង​មួយ​​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

បន្ទាប់​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ផលិត​បទ​ចម្រៀងមួយបទ​សម្រាប់​អបអរ​ព្រឹត្តិការណ៍ SEA Game នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តារាង​ចម្រៀង​កម្ពុជា​បួន​រូប​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា «បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​តារា​ចម្រៀង​ល្បី​របស់​កម្ពុជា​ជាមួយ​សំណេរ​«បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​បន្ទាប់​មក​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ រូបភាព​នេះ ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣។ Facebook Post | Archived Link Facebook Post | Archived Link រូបភាព​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង។ សូម​មើល​ការ​បង្ហោះ​រូបភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ១ (archived) ២ (archived) ៣ (archived)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបភាព​ដែល​បង្ហាញ​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​កាន់​ដៃ​គ្នា​នេះ […]

Continue Reading