វីដេអូស្វាធំ Gorilla លេងជាមួយមនុស្សមិនមែននៅតំបន់ព្រៃឡង់កម្ពុជាទេ
ខណៈដែលព្រៃឡង់កំពុងរងការគំរាមកំហែងដោយសារការកាប់ព្រៃឈើនោះ វីដេអូមួយដែលបង្ហាញស្វាធំប្រលែងលេងជាមួយមនុស្សមួយក្រុម ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា សត្វកម្រនេះស្ថិតនៅក្នុងតំបន់ព្រៃឡង់របស់កម្ពុជា។ វីដេអូនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ហើយក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាជាច្រើនជឿតាមការអះអាងនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
Continue Reading