ចំនួន​មនុស្ស​ស្លាប់​ក្នុង​អគ្គិភ័យ​លើ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ចន្លោះ​២០ទៅ​៣០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ

មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​អគ្គិភ័យ​លើកាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រកាស​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​ បាន​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ផុល​ផុស និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន រួម​ទាំង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត ស្លាប់​ឈាន​ដល់​២០០​ជាង​នាក់ ២៩/១២/២០២២»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​កាស៊ីណូ​នេះ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​នានា ហើយ​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ អគារ​កាស៊ីណូ Grand Diamond City ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​កាល​ពី​យប់​ថ្ងៃ​ពុធ ហើយ​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​រង​របួស។ សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក (VOA)​ផ្សាយ​ជា​ភាសា​ខ្មែរ បាន​រាយការណ៍​នៅ​យប់​ថ្ងៃ​ម្សិល​មិញ​ថា យ៉ាងហោច​ណាស់​មនុស្ស ១៩​នាក់ […]

Continue Reading