សារព័ត៌មានក្នុងស្រុកមួយផ្សាយមិនត្រឹមត្រូវអំពីវីដេអូរោងចក្រស្បូនសិប្បនិម្មិត
សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា រោងចក្រស្បូនសិប្បនិម្មិតមួយ ត្រូវបានគេបង្កើតបានហើយ ដើម្បីជួយដល់ឪពុកម្ដាយមិនអាចពពោះកូនក្នុងផ្ទៃបាន។ ការចុះផ្សាយនេះ ទទួលបានការចែករំលែក និងបញ្ចេញមតិព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា សារព័ត៌មានបានចុះផ្សាយដោយមិនត្រឹមត្រូវអំពីវីដេអូមួយនេះ។ ការអះអាងលើបណ្ដាញសង្គម សារព័ត៌មាន Swift News បានចុះផ្សាយកាលពីសប្ដាហ៍មុនថា រោងចក្រស្បូនសិប្បនិម្មិតសម្រាប់បង្កើតកូន ត្រូវបានគេបង្កើតឡើងហើយ ដែលអាចបង្កើតទារកបានដល់ទៅ ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ សារព័ត៌មានកម្ពុជាមួយនេះ បានផ្សាយនូវវីដេអូដែលបង្ហាញរោងចក្រស្បូនសិប្បនិម្មិត ហើយក៏បានចែករំលែកព័ត៌មានរបស់ខ្លួននៅលើបណ្ដាញសង្គមផងដែរ។ ព័ត៌មានដែលចុះផ្សាយដោយ Swift News ទទួលបានការចែករំលែកបន្តយ៉ាងផុសផុល និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជាវីដេអូនៃការចុះផ្សាយព័ត៌មាននេះដោយសារព័ត៌មាន Swift News កាលពីថ្ងៃទី២០ ខែធ្នូ ដែលរៀបរាប់ថា «កន្លែងបង្កើតស្បូនសិប្បនិម្មិតដំបូងគេលើលោក អាចបង្កើតទារកដល់ ៣ម៉ឺននាក់ក្នុងមួយឆ្នាំ!»។ Archived Link ក្រៅពីសារព័ត៌មានខាងលើ ទំព័របណ្ដាញសង្គមមួយក៏បានបង្ហោះរូបថតនៃរោងចក្រស្បូនសិប្បនិម្មិតនេះផងដែរជាមួយការរៀបរាប់ថា «មិនបាច់យកប្រពន្ធក៏មានកូនបានដែរឥឡូវ ស្បួនសិប្បនិមិត្ត ម៉េចដែរស្រីៗ គ្មាននរណាយកទេស្រីៗ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo […]
Continue Reading