Fact-Check: តើ​វីដេអូ​ឃ្លីប​នេះ​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មែន​ទេ?

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ បន្ទាប់​ពី​លោក​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​សប្ដាហ៍ ដោយសារ​តែ​ការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ឯ​ក្រៅ​ប្រទេស។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ភ្ជាប់​ជាមួយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ News Fast បាន​​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ជិត ១​នាទី​ផង​ដែរ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត​គ្នា ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ចុច​«ចូល​ចិត្ត»​ផង​ដែរ។ ជាង​នេះ​ទៀត អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខ្លះ ក៏​បាន​បញ្ចេញ​មតិ​ថា «R.I.P.» ជា​អក្សរ​កាត់​នៃ​ពាក្យ​អង់គ្លេស «Rest in Peace» ឬ​មាន​ន័យ​ថា «សូម​ទៅ​កាន់​សុខ​គតិ​ភព» ដែល​ជា​ពាក្យ​សម្រាប់​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​នរណា​ម្នាក់។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ចម្លង​​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ News Fast ដែល​សរសេរ​រៀបរាប់​ថា […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដូច​ការ​អះ​អាង​ឬទេ?

ខណៈ​ដែល​វីរុស​កូវីដ-១៩​បន្ត​រាត​ត្បាត​កម្ពុជា​នោះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដូច​មុន​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដើម្បី​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​ News Assembly ​បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រៀម​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​មួយ​សន្លឹក​របស់​លោក ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​​សម្រាក​ព្យាបាល​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក News Assembly ដែល​អះ​អាង​ថា «ថ្ងៃ​អាទិត្យ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ ត្រៀម​ៗៗ…​ថ្ងៃ​នេះ​ទទួល​បាន​ព័ត៌មាន​មក​ថា លោក ហ ស កំពុង​តែ​ឈឺ​ធ្ងន់ […]

Continue Reading

Fact-Check: តើ​មេរោគ​កូវីដ-១៩​កើត​ឡើង​លើ​ពលរដ្ឋ​ចិន និង​វៀតណាម​ដែរ​ឬទេ?

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦២,៧០០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ក្នុង​នោះ​មនុស្ស​ដល់​ទៅ ៩៥៣​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្រោយ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​នៃ​មេរោគ​កូវីដ-១៩​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​មេរោគ​កូវីដ-១៩​ឆ្លង​ និង​សម្លាប់​តែ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ បែរ​ជា​ពលរដ្ឋ​ចិន និង​វៀតណាម មិន​កើត​អ្វី​ទៅ​វិញ។ ចម្ងល់​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ចម្ងល់​បែប​នេះ គឺ​ជា​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០២១​ គណនី​ហ្វេសប៊ុក​មួយ​ បាន​ចោទ​សួរ​នៅ​លើ​បណ្ដាញ​សង្គម​ថា ហេតុអ្វី​បាន​ករណី​ឆ្លង​កូវីដ-១៩ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​វៀតណាម​ជា​ប្រទេស​ជិត​ខាង​កម្ពុជា និង​ប្រទេស​ចិន បែរ​ជា​មិនមាន​ករណី​ឆ្លង និង​ស្លាប់​កើត​ឡើង​ទៅ​វិញ។ ការ​ចោទ​សួរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ហេតុអី​កូវីដឆ្លង​ស្លាប់​តែ​ពលរដ្ឋ​ខ្មែរ? ចុះ​យួន និង​ចិន ហេតុ​អី​មិន​ឆ្លង​មិន​ងាប់?»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ប៉ុស្តិ៍​នេះ​តាម​រយៈ​ការ​ស្វែង​រក​តួលេខ​ឆ្លង​កូវីដ-១៩ និង​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម […]

Continue Reading

Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Update (15/04/2021): បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំបាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុនមាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។ គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​​ជា​ផ្លូវការ​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុងរយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ករណី​ស្លាប់​ដោយសារ​កូវីដ​១៩​ជា​លើក​ដំបូង ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។ ទន្ទឹម​នឹង​ករណី​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​ត្រូវ​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​មក​នេះ ការ​អះ​អាង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​សារ Messenger បាន​អះអាង​ថា រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​តែ​បាន ៣​ថ្ងៃ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា ការ​អះអាង​ក្នុង​ប្រព័ន្ធ​បញ្ចូន​សារ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​នេះ សារ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្ញើ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ចូន​សារ Messenger នោះ បាន​អះ​អាង​ថា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សារ​នេះ​ក៏​ត្រូវ​បាន​គេចែក​ចាយ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger និង​​តេឡេក្រាម​(Telegram)​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ […]

Continue Reading

រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

​កម្ពុជា​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ករណី​ស្លាប់​លើក​ដំបូង​នោះ​មក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ ភ្លាមៗ​ក្រោយ​មរណភាព​របស់​បុរស​កម្ពុជា​រូប​នេះ រូបថត​មួយ​ចំនួន​បង្ហាញ​នូវ​ការ​រុំ​ខ្ជប់​អ្វី​មួយ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រុំ​ខ្ចប់​សព​របស់​មនុស្ស​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល ដោយ​អះ​អាង​ថា នោះ​គឺ​ជា​សព​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រុំ​ខ្ជប់​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ ៣​សន្លឹក ក្នុង​នោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវការ​រុំ​ខ្ជប់​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ការ​រុំ​ខ្ជប់​សព​មនុស្ស។ ការ​បង្ហោះ​សារ​​ភ្ជាប់​ជាមួយ​រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បង្ហាញ​ឱ្យ​ឃើញ​ដូច​ខាង​ក្រោម​នេះ Facebook Post | Archived  រូបថត​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នកសារព័ត៌មាន​ម្នាក់​ និង​ជា​ទីប្រឹក្សា​ម្នាក់​របស់​ក្រសួង​ព័ត៌មាន​ផង​ដែរ មុន​នឹង​គាត់​បាន​ដក​រូបថត​នោះ​ចេញ​ពី​ហ្វេសប៊ុក​របស់​គាត់​វិញ។ រូបភាព​ផ្ដាម​ពី​​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ជា​អ្នកសារព័ត៌មាន និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត យើងបានចាប់ផ្តើមផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា​ជា​​សព​របស់​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​តាម​រយៈ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ដោយ​ក្រសួង​សុខាភិបាល និង​តាម​រយៈ​ឧបករណ៍​ផ្ទៀត​ផ្ទាត់​រូបថត​បស់ Google។ តាម​រយៈ Google Reverse Image យើង​បាន​រក​ឃើញ​រូបថតស្រដៀង​គ្នា​ជាច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត។ គណនី​ Twitter មួយ​បាន​បង្ហោះ​រូបថត ៤​សន្លឹក ហើយ​សរសេរ​រៀបរាប់​ថា «មនុស្ស​ម្នា​តក់​ស្លុត​ពេល​ឃើញ​បែប​នេះ ប៉ុន្តែ វា​បែរ​ទៅ​ជា​ថង់​វាយ​កូនហ្គោល​​ទៅ​វិញ»។ អ្នក​ប្រើ​ប្រាស់ […]

Continue Reading