Fact-Check: តើនរណាជាស្ត្រីអាយុវែងជាងគេបំផុតនៅលើពិភពលោក?
កាលពីខែកក្កដាកន្លងមកនេះ ស្ត្រីកម្ពុជាមួយរូប បានល្បីនៅលើបណ្ដាញសង្គម បន្ទាប់ពីសារព័ត៌មាននានាបានចុះផ្សាយថា គាត់បានសម្រេចចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈគាត់មានអាយុរហូតដល់ ១០១ឆ្នាំហើយនោះ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលកម្ពុជា បានផ្ដល់ទឹកប្រាក់ឧបត្ថម្ភដល់មនុស្សចាស់នានានៅទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ ទន្ទឹមគ្នានេះដែរ វីដេអូស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានចុះផ្សាយថា គឺជាស្ត្រីជនជាតិប៉ាគីស្ថានមានអាយុ ៣០០ឆ្នាំហើយ ដែលក្លាយទៅជាស្ត្រីមានវ័យចំណាស់ជាងគេលើពិភពលោក។ វីដេអូនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចូលមើលដល់ទៅរាប់ម៉ឺនដង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងមកនេះ ទំព័រហ្វេសប៊ុកនៃសារព័ត៌មានត្រយ៉ង បានចុះផ្សាយនូវអត្ថបទ និងព័ត៌មានជាវីដេអូ ដែលនិយាយថា ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់អាយុ ៣០០ឆ្នាំ បានក្លាយជាស្ត្រីវ័យចំណាស់ជាងគេនៅលើពិភពលោក។ វីដេអូព័ត៌មានមួយនេះ ត្រូវបានទស្សនារហូតដល់ទៅជាង ៧ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ បន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយដោយសារសារព័ត៌មានត្រយ៉ង។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកសារព័ត៌មានត្រយ៉ងដែលចុះផ្សាយព័ត៌មានមានចំណងជើងថា «លោកយាយវ័យ ៣០០ឆ្នាំ ចាស់ជាងគេលើភពផែនដី!»។ Facebook Post | Archived គេអាចមើលវីដេអូទាំងស្រុងចេញផ្សាយដោយសារព័ត៌មានត្រយ៉ងតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះផងដែរ។ Facebook Post | Archived […]
Continue Reading