Fact-Check: តើនរណា​ជា​ស្ត្រី​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក?

កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ ស្ត្រី​កម្ពុជា​មួយរូប បាន​ល្បី​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា គាត់​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ខណៈ​គាត់​មាន​អាយុ​រហូត​ដល់ ១០១​ឆ្នាំ​ហើយ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ទឹក​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​នានា​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩។ ទន្ទឹម​គ្នា​នេះ​ដែរ វីដេអូ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចុះ​ផ្សាយ​ថា គឺ​ជា​ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​មាន​អាយុ ៣០០​ឆ្នាំ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្ត្រី​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភព​លោក។ វីដេអូ​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចូល​មើល​ដល់​ទៅ​រាប់​ម៉ឺន​ដង។ ទោះជាយ៉ាងណា […]

Continue Reading