ព័ត៌មានមិនពិតថា Chris Rock ឈ្នះក្ដី Will Smith ក្នុងសំណុំរឿងទះកំផ្លៀង
ហេតុការណ៍តារាកំប្លែងអាមេរិក លោក Chris Rock ត្រូវបានតារាសម្ដែងអាមេរិក លោក Will Smith ទះកំផ្លៀ់ងនៅលើឆាកនៃកម្មវិធី Academy Awards បានកន្លងផុតមកជាង ២ឆ្នាំហើយ។ ទោះជាបែបនេះក្ដី ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមថា លោក Chris Rock បានឈ្នះក្ដីសម្រាប់ករណីនេះ ហើយទទួលបានសំណង ៤០លានដុល្លារពីលោក Will Smith។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយផុសផុលនៅលើបណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងកំពុងតែផុលផុសនៅលើបណ្ដាញសង្គម បានលើកឡើងថា តារាកំប្លែងអាមេរិក លោក Chris Rock ឈ្នះក្ដីនៅក្នុងបណ្ដឹងប្រឆាំងនឹងតារាសម្ដែងអាមេរិក លោក Will Smith ដែលបានទះកំផ្លៀងទៅលើលោក Chris Rock នៅក្នុងកម្មវិធី Academy Award ឆ្នាំ២០២២។ ការអះអាងដដែលនេះ បានបន្តថា លោក Chris Rock ក៏ទទួលបានសំណងរហូតដល់ […]
Continue Reading