Fact-Check: ឧកញ៉ា សឺន គុយ ត្រូវបានទាហានវៀតណាមនៃរាជវង្សង្វៀនសម្លាប់នៅឆ្នាំ១៨៤១
ខណៈដែលពិធីរំលឹកខួបនៃការបាត់បង់ទឹកដីកម្ពុជាកាន់តែខិតជិតចូលមកដល់នោះ ប្រធានបទទឹកដីកម្ពុជាក្រោម និងប្រជាជនខ្មែរនៅទីនោះ ត្រូវបានចែករំលែក និងជជែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ទន្ទឹមគ្នានេះ វីដេអូឃ្លីបខ្លីមួយដែលបង្ហាញរូបគំនូររស់រវើកនៃវីរបុរសខ្មែរកម្ពុជាក្រោម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំឡេងរៀបរាប់ថា បុព្វបុរសខ្មែរកម្ពុជារូបនេះ ត្រូវបានរបបវៀតណាមកុម្មុនីស្តសម្លាប់។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បានរកឃើញថា ការរៀបរាប់នេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូខ្លីមួយដែលបង្ហាញរូបគំនូរស់រវើកនៃបុរសម្នាក់។ វីដេអូនោះអះអាងថា រូបគំនូនោះ គឺជាវីរបុរសខ្មែរកម្ពុជា លោក សឺន គុយ ដែលត្រូវបានសម្លាប់ពីសំណាក់រដ្ឋាភិបាលវៀតណាមកុម្មុនីស្ត។ វីដេអូឃ្លីបនៃគំនូរដ៏រស់រវើកនេះ ត្រូវបានចែករំលែករាប់ពាន់ដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។ សំឡេងបរិយាយនៃវីដេអូឃ្លីបនោះ រៀបរាប់ថា «លោកឧកញ៉ា សឺន គុយ គាត់ត្រូវបានគេកាត់ក្បាលនៅឆ្នាំ១៨៤១ដោយពួកយួនកុម្មុយនីស្ត ដើម្បីខ្មែរក្រោមអាចអនុវត្តសាសនា និងវប្បធម៌របស់ពួកគេ ជាវីរបុរសជនជាតិខ្មែរនៅដែនដីកម្ពុជាក្រោមនៅសតវត្សរ៍ទី១៩»។ Video link Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតនៃវីដេអូឃ្លីបនេះតាមរយៈការត្រួតពិនិត្យមើលប្រវត្តិរបស់លោក សឺន គុយ ដែលត្រូវបានកត់ត្រាទុកដោយឯកសារសំណេរមួយចំនួន […]
Continue Reading