Fact-Check: រូបថត​ឈូស​ឆាយ​ព្រៃ​ឈើ​​សម្រាប់​ចម្ការ​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​​វិនាសកម្ម​ព្រៃឈើ​នៅ​ព្រៃឡង់

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ដែល​ខ្លួន​ធ្លាប់​បាន​ផ្ដល់​ទៅ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ជួយ​គាំពារ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។ បន្ទាប់​ពី​ស្ថានទូត​អាមេរិក​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​បែប​នេះ ព័ត៌មាន​ រូបថត និង​រូបភាព​ជាច្រើន ដែល​និយាយ​អំពី​ព្រៃឡង់ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​​ដ៏​ធំ​ល្វឹង​ល្វើយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​​សង្គម​ជាមួយ​សំណេរ​ថា «ព្រៃឡង់​ពី​មុន» និង «ព្រៃឡង់​ពេល​នេះ»។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​​រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម […]

Continue Reading