ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​មួយ​ថា FIFA នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់ Pelé នៅ​សារមន្ទីរ

បន្ទាប់​ពី​អតីត​កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល លោក Pelé បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជើងទាំង​គូ​របស់​វីរៈ​បុរសបាល់ទាត់​​ប្រេស៊ីល​រូប​នេះ នឹង​ត្រូវ​បាន​ស្ថាប័ន FIFA រក្សា​ទុក​នៅ​សារមន្ទីរ ហើយ​ការ​សម្រេច​បែប​នេះ​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ពី​គ្រួសារ​លោក Pelé ផង​ដែរ។ បន្ទាប់​ពី​ការ​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​ យើង​រក​ឃើញ​ថា ការ​អះ​អាង​ននេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) នឹង​រក្សា​ទុក​ជើង​ទាំង​គូ​របស់​វីរៈ​កីឡាករ​បាល់ទាត់​ប្រេស៊ីល លោក Pelé នៅ​ឯ​សារមន្ទីរ ហើយ​គ្រួសារ​របស់​អតីត​កីឡាករ​ឆ្នើម​រូប​នេះ ក៏​បាន​អនុញ្ញាត​ឱ្យ FIFA ធ្វើ​ដូច្នេះ​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជា​ភាសា​អង់គ្លេស «BREAKING: FIFA WILL KEEP PELÉ’S FEET IN THE MUSEUM. PELÉ’S FAMILY HAS GIVEN THE PERMISSION» […]

Continue Reading