វីដេអូសម្ដែងជាអាបស៊ីត្រីកំពុងបង្កការភាន់ច្រឡំក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម
វីដេអូមួយដែលមានរូបភាពអាបហោះស៊ីត្រីនៅក្នុងអាងចិញ្ចឹមត្រីនៅមុខផ្ទះមួយនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការរៀបរាប់ថា ជាអាបពិតប្រាកដដែលថតបានដោយកាមេរ៉ាសុវត្ថិភាព។ វីដេអូនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាត ហើយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិយោបល់ដែលជឿថា ជាអាបពិតប្រាកដ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងបែបនេះ មិនត្រឹមត្រូវនោះឡើយ។
Continue Reading