Fact-Check: បុរសម្នាក់លូកលាន់នារីម្នាក់ពេលបើកបរ មិនមែនជារូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅផ្លូវជាតិលេខ៣ទេ
កាលពីថ្ងៃម្សិលមិញនេះ រូបភាពមួយចំនួនដែលចាប់បានដោយកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបំពាក់នៅលើផ្លូវជាតិលេខ៣នោះ ត្រូវបានបញ្ចេញនៅលើបណ្ដាញសង្គមយ៉ាងព្រោងព្រាត ដើម្បីដាស់តឿនដល់អ្នកបញ្ជាយានយន្តនៅលើដងផ្លូវមួយនេះ។ ខណៈពេលនោះដែរ រូបភាពមួយសន្លឹកដែលបង្ហាញបុរសជាអ្នកបើកបរម្នាក់យកដៃទៅលូកលាន់នារីអ្នករួមដំណើរនៅក្នុងរថយន្ត ត្រូវបានគេចែករំលែកផងដែរ ជាមួយការអះអាងថា ជារូបភាពផ្ដិតបានដោយកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវជាតិលេខ៣។ រូបភាពនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកព្រោងព្រាត រួមទាំងការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ដោយ Fact Crescendo Cambodia បានរកឃើញថា រូបភាពនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយឈ្មោះថា Pheach Sopheak បានបង្ហោះរូបថត ៤សន្លឹកកាលពីថ្ងៃម្សិលមិញនេះ ដែលបានបង្ហាញរូបភាពផ្ដិតបានតាមកាមេរ៉ាសុវត្ថិភាព។ រូបថតមួយសន្លឹកក្នុងចំណោមនោះ បង្ហាញបុរសម្នាក់ស្ទាបដើមទ្រូងនារីម្នាក់ ខណៈគាត់កំពុងបើកបររថយន្ត។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា រូបភាពមួយសន្លឹកនេះ គឺស្ថិតក្នុងចំណោមរូបភាពដែលចាប់បានតាមកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចកម្ពុជាបំពាក់នៅតាមផ្លូវជាតិលេខ៣។ ប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកដដែល ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក Pheach Sopheak ដែលរៀបរាប់ថា «សូមមេត្រាប្រុងប្រយ័ត្នកាមេរ៉ាផ្លូវជាតិលេខ៣ ចាប់ច្បាស់ចែសទាំងអ្នកបើកបរ និងអ្នករួមដំណើរពីមុខ ទាំងល្បឿន ស្លាកលេខ ខ្សែក្រវ៉ាត់អ្នកបើកបរ…ល…»។ Facebook Post | Archived […]
Continue Reading