Fact-Check: តើក្មេងស្រីម្នាក់គូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិលើក្ដារខៀនមែនទេ?
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា និងជាគូប្រជែងដ៏ខ្លាំងក្លាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក។ ប៉ុន្តែ ឈ្មោះ ស្លាកសញ្ញាគណបក្ស និងអ្វីៗជាច្រើនទៀតពាក់ព័ន្ធនឹងបក្សប្រឆាំងមួយនេះ ត្រូវបានលើកនៅលើបណ្ដាសង្គមជាបន្តបន្ទាប់។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញក្មេងស្រីគូរស្លាកសញ្ញាគណបក្សប្រឆាំងនៅលើក្ដារខៀន ត្រូវបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានចែករំលែកបន្តជាច្រើនដង រួមជាមួយការចុច«ពេញចិត្ត» ឬ«ស្រឡាញ់»ជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩កន្លងមក គណនីហ្វេសប៊ុកមួយបានបង្ហោះនូវរូបថត ៣សន្លឹក ដែលរូបថតមួយសន្លឹក បង្ហាញក្មេងស្រីម្នាក់គូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅលើក្ដារខៀនពណ៌ខ្មៅ។ រូបថតជាមួយនឹងសំណេរនៃការបញ្ចេញមតិផ្ទាល់ខ្លួនរបស់អ្នកប្រើហ្វេសប៊ុកមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិជាច្រើនផងដែរ។ ការបង្ហោះរូបថតជាមួយនឹងសំណេរបញ្ចេញមតិផ្ទាល់ខ្លួននេះ បានលេចនៅលើបណ្ដាញសង្គមឡើងវិញ ក្រោយវាបានវិលរយៈពេលពីរខួបនៅចំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកខាងលើដែលបង្ហោះជាមួយរូបថតក្មេងស្រីម្នាក់។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈ Google Reverse […]
Continue Reading