Fact-Check: តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​ ព័ត៌មាន ពិត បាន​បង្ហោះ​រូបថត ៣​សន្លឹក ដែល​បង្ហាញ​ផ្ទះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ស្ថិត​នៅ​ជា​ជួរ និង​រូបថត​ក្រុម​មនុស្ស​ដេក​នៅ​តាម​ព្រៃ​ជាមួយ​បង្វេច​ និង​សម្ពាយ។ ខ្លឹមសារ​នៃ​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​នេះ សំដៅ​ដល់​ន័យ​ថា ជន​ជាតិ​វៀតណាម​ទទួល​បាន​ផល​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ ខណៈ​ពលរដ្ឋ​កម្ពុជា​ ដេក​នៅ​តាម​ព្រៃ​ឈើ​។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​ចែក​រំលែក​ការ​អះ​អាង​នេះ​ផង​ដែរ ជាពិសេស​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ រូបភាព​ផ្ដាម​ចេញ​ពី​ការអះ​អាង​នោះ រៀបរាប់​ថា «វាសនា​ខ្មែរ​មិន​ស្មើ​យួន​៧​មករា​ទទួល​បាន​ផ្លែ​ផ្កា​ក្រោម​ផែនការ​បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ ដែល​យួន​ប្រើ​កម្លាំង​ប្តូរ​របប​ដាក់​ខ្មែរ​ខួរ​យួន​ដើម្បី​ធ្វើ​ជា​ខ្សែ​ញាក់​បម្រើ​ឱ្យ​នយោបាយ​យួន»។ Facebook Post | Archived […]

Continue Reading