Fact-Check: តើ​បំពង់​បង្ហូរ​ទឹក​ក្នុង​រូបថត​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​មែន​ទេ?

ជារឿយៗ ការ​កសាង​ផ្លូវ​ថ្នល់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​មហាជន​កម្ពុជា ដែល​ចោទ​សួរ​អំពី​គុណភាព និង​ភាព​យូរ​អង្វែង​នៃ​សំណង់​សាធារណៈ​ទាំង​ឡាយ។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​កសាង​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា ការ​កសាង​បំពង់​បង្ហូរ​ទឹក​នេះ កើត​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ និង​ការ​បញ្ចេញ​ប្រតិកម្ម​​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិតរបស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ត្រូវ​បង្ហាញ​នូវ​ការ​សាង​សង់​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​ចាក់​បេតុង​មួយ​កន្លែង។ សំណេរ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង​ជាក់​លាក់​នោះ​ឡើយ ប៉ុន្តែ ហាក់​​បង្ហាញ​ថា សំណង់​បំពង់​ទុយោ​បង្ហូរ​ទឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជាង ៦ ៥០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ក្នុង​ប្រអប់​បញ្ចេញ​មតិ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សួរ​ថា តើ​រូបថត​នៃ​ការ​សង​សង់​បំពង់​បង្ហូរ​ទឹក​នេះ ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​អ្នក​ប្រើ​ហ្វេសប៊ុក​ខាង​លើ​បាន​តប​ថា «នៅ​គេ​ទេ​បាទ»។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀប​រាប់​ថា «តិច​ច្រឡំ​​គេ​ផ្លុង​ដាក់​ត្រី​ឥវិន​ទៅ ស៊ី​ហ្វុង​រំដោះ​ទឹក​លូ​ឆ្មោះ។ ខ្ញុំ​មិន​នឹកស្មាន​ថា វិស្វករ​ខ័ណ្ឌ+វិស្វករ​សង្កាត់ គាត់​ធ្វើ​បាន […]

Continue Reading