រូបថត​កាត់​ត​​បង្ហាញ​វីរ​បុរស​បិសាច​ក្រហម Wayne Rooney ធាត់​ខ្លាំង និង​មុខ​ចាស់​ជ្រុល

បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម​បិសាច​ក្រហម និង​ក្រុម​មាន់​ខ្នាយ​មាស​កាល​ពី​ចុង​សប្ដាហ៍​មក​នេះ មហាជន​បាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​អតីត​វីរបុរស​ក្លឹប​បិសាច​ក្រហម លោក Wayne Rooney មាន​រូបរាង​កាយ​ធាត់​ខ្លាំង និង​មុខ​ចាស់​ជាង​មុន​ខ្លាំង។ រូបថត​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​អ្នក​គាំ​ទ្រ​អតីត​កីឡាករ​ឆ្នើម​អង់គ្លេស​រូប​នេះ​ចោទ​សួរ​អំពី​សុខភាព​របស់​គាត់។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​កីឡាករ​បាល់ទាត់​អង់គ្លេស លោក Wayne Rooney មាន​រូបរាង​ធាត់​ខ្លាំង​ និង​ពោរ​ពេញ​ដោយ​ពុក​មាត់​ស​ព្រាត​នៅ​លើ​មុខ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមនា​ពេល​ថ្មីៗ​នេះ។ លោក Wayne Rooney អាយុ ៣៨​ឆ្នាំ គឺ​ជា​អតីត​កីឡាករ​បាល់​ទាត់​ដ៏​ឆ្នើម​លេង​ឱ្យ​ក្លឹប​បិសាច​ក្រហម Manchester United ហើយ​សព្វ​ថ្ងៃ​នេះ​ លោក​គឺ​ជា​អ្នក​ចាត់ការ​នៃ​ក្លឹប Plymouth Argyle នៃ​លីគ​បាល់ទាត់​លំដាប់​ទី​២​​របស់​ប្រទេស​អង់គ្លេស បន្ទាប់​ពី​លោក​ចូល​និវត្តន៍​ពី​ការ​ប្រកប​អាជីព​បាល់ទាត់​កាល​ពី​ដើម​ឆ្នាំ​២០២១។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​​ទទួល​បាន​ប្រតិកម្ម​ផ្សេងៗ និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប ជាពិសេស​ចោទ​សួរ​ពី​ការ​ប្រែប្រួល​រូបរាង​កាយ​ដ៏​លឿន​របស់​អតីត​កីឡាករ​ឆ្នើម​រូប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “វីរបុរស​ក្លឹប​ម្នាក់​នេះ បច្ចុប្បន្ន​កំពុង​ដឹកនាំ Plymouth ក៏​ជា​ក្រុម​ដែល​បិសាច​ក្រហម Man Utd មិន​គួរ​មើល​រំលង​ផង​ដែរ ប្រសិន​បើ​ពួកគេ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ​តា​ហាក់​នោះ”។ […]

Continue Reading