Fact-Check: នារី​ម្នាក់​យំ​សោក​ក្នុង​ពិធី​មង្គលការ គឺ​ជា​ឈុត​ឆាក​ក្នុង​វីដេអូ​ចម្រៀង

រូបថត និង​វីដេអូ​គូ​ស្វាមី​ភរិយា​ទើប​រៀបការ​ថ្មី តែង​តែ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ រូបថត និង​វីដេអូ​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​ដឹង​ព័ត៌មាន​ច្បាស់​លាស់​នោះ​ឡើយ។ ក្នុង​នោះរូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នារី​ម្នាក់​អង្គុយ​យំ​សោក​នៅ​មុខ​ពិធី​មង្គលការ​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​អះអាង​ថា នារី​រូប​នោះ យំ​សោក ក្រោយ​ពី​បុរស​ដែល​នាង​បដិសេធ​​រៀប​ការ​នោះ បាន​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​នារី​ផ្សេងវិញ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ៣​ពាន់​ដង ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ និងឡាវ យក​ទៅ​ចែក​រំលែក​បន្ត​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ពី​ត្រួត​ពិនិត្យ​ការពិត​ហើយ យើង​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​ RFN Really Fresh News បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​នារី​ម្នាក់​អង្គុយ​យំ​សោក​នៅ​មុខ​ពិធី​មង្គលការ​គូ​ស្វាមី​ភរិយា​មួយ​គូ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀប​រាប់​ថា នារី​ក្នុង​រូបថត​នេះ បាន​យំ​សោក បន្ទាប់​ពី​បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នារី​ផ្សេង បន្ទាប់​ពី​នាង​បដិសេធ​សំណើ​សុំ​រៀបការ​របស់​បុរស​ម្នាក់​នោះ។ រូបថតជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​រហូត​ដល់​ជិត ៣​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​គិត​ថា រូបថត​នេះ គឺ​ជា​រឿង​រ៉ាវ​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​ហ្វេសប៊ុក​ RFN Really Fresh […]

Continue Reading