ស្ថានភាពកីឡាករអារ៉ាប៊ីសាអ៊ូឌីតមិនធ្ងន់ធ្ងររហូតប្រេះឆ្អឹងមុខជាពីរដូចការអះអាងឡើយ
ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ (World Cup 2022) កំពុងបន្តប្រព្រឹត្តទៅនៅប្រទេសកាតានោះ ការអះអាងមួយដ៏កក្រើកលើបណ្ដាញសង្គម បាននិយាយថា មុខកីឡាករខ្សែការពារអារ៉ាប៊ីសាអ៊ូឌីត Yasser Al-Shahrani បានរងរបួសប្រេះបែកជាពីរ បន្ទាប់ពីប៉ះទង្គិចជាមួយមិត្តរួមក្រុមនៅក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីសប្ដាហ៍មុន។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយ ឬចែករំលែកបន្តយ៉ាងផុលផុសចាប់តាំងពីសប្ដាហ៍មុនមក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង បង្ហាញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតគ្រោងឆ្អឹងមុខប្រេះស្រាំដែលថតដោយម៉ាស៊ីនកាំរស្មី X-Ray នោះ ត្រូវបានទំព័រហ្វេសប៊ុកនៃទូរទស្សន៍ក្នុងស្រុកមួយចុះផ្សាយថា ជាគ្រោងឆ្អឹងមុខរបស់កីឡាករខ្សែការពារអារ៉ាប៊ីសាអ៊ូឌីត Yasir Al-Shahrani ដែលបានប្រេះបែកជាពីរ បន្ទាប់ពីការប៉ះទង្គិចនៅក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីរាត្រីថ្ងៃអង្គារកន្លងមកនេះ។ រូបថតដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនោះ ត្រូវបានចែករំលែកបន្តរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិយ៉ាងច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការចុះផ្សាយដោយទូរទស្សន៍ PNN នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដែលសរសេររៀបរាប់ថា «ខ្សែបម្រើជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត កីឡាករ Yasir Al-Shahrani ត្រូវបានបែកឆ្អឹងមុខ និងត្រូវវះកាត់ជាបន្ទាន់ ពេលនេះដែលសហព័ន្ធអារ៉ាប៊ីសាអ៊ូឌីតបានស្នើសុំជើងហោះហើរពិសេសមួយដើម្បីបញ្ជូនរូបគេទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាល»។ Facebook Post | Archived Link ការអះអាងដដែលនេះ រឹតតែផុសផុលថែមទៀត បន្ទាប់ពីការផ្សព្វផ្សាយបន្តដោយទំព័រហ្វេសប៊ុកមួយឈ្មោះថា «ព្រឹត្តិការណ៍ FIFA […]
Continue Reading