សារព័ត៌មានមួយចុះផ្សាយមិនត្រឹមត្រូវអំពី«Zombie Virus»នាំឱ្យសាធារណជនយល់ច្រឡំ
បន្ទាប់ពីសារព័ត៌មានអន្តរជាតិចុះផ្សាយថា អ្នកវិទ្យាសាស្ត្របានរកឃើញមេរោគ Zombie ហើយនោះ សារព័ត៌មានមួយនៅកម្ពុជា បានរាយការណ៍បន្តថា គេបានរកឃើញមេរោគខ្មោចឆៅ។ សារព័ត៌មានកម្ពុជា ក៏បានបង្ហោះព័ត៌មានបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដែលទទួលបានការចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា សារព័ត៌មានមួយរបស់កម្ពុជា បានបកស្រាយខុសអំពី«Zombie Virus»។ ការអះអាងលើបណ្ដាញសង្គម កាលពីចុងខែវិច្ឆិកាកន្លងមកនេះ សារព័ត៌មានក្នុងស្រុកមួយ បានបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញមេរោគ Zombie ឬអាចហៅតាមភាសាខ្មែរថា «មេរោគខ្មោចឆៅ» ដែលកប់នៅក្រោមផ្ទាំងទឹកកកតាំងពីរាប់ម៉ឺនឆ្នាំមុនមកម៉្លេះ។ ការបង្ហោះព័ត៌មានដូច្នេះនៅលើបណ្ដាញសង្គម ទទួលបានការចែករំលែកយ៉ាងផុលផុសពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ រួមទាំងការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មានរបស់សារព័ត៌មានស៊ីស៊ីថាមស៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកា រៀបរាប់ថា «អ្នកវិទ្យាសាស្ត្ររកឃើញមេរោគ Zombie ដែលកប់ក្នុងផ្ទាំងទឹកកកកាលពី ៤៨,៥០០ឆ្នាំមុន។ ការរកឃើញនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវបន្ថែម»។ Facebook Post | Archived Link Facebook Post | Archived Link សារព័ត៌មានស៊ីស៊ីថាមស៍ ក៏បានចុះផ្សាយព័ត៌មាននេះនៅលើគេហទំព័ររបស់ខ្លួនផងដែរ ដោយចុះផ្សាយជាមួយរូបថតខ្មោចឆៅ ដែលត្រូវបានប្រឌិតឡើងនៅក្នុងខ្សែភាពយន្ត។ ការចុះផ្សាយរបស់សារព័ត៌មានមួយនេះ មានន័យថា […]
Continue Reading