មេបក្សឈ្នះឆ្នោតថៃបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់ថៃគ្មានគោលនយោបាយបណ្ដេញពលករបរទេសទេ
បន្ទាប់ពីគណបក្សឆ្ពោះទៅមុខរបស់ថៃ បានឈ្នះការបោះឆ្នោតកាលពីខែមុនមក សារព័ត៌មាននានានៅកម្ពុជា បានចុះផ្សាយសម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងថា គណបក្សឈ្នះឆ្នោតនៅថៃ មានគោលនយោបាយបណ្ដេញពលករបរទេសចេញពីប្រទេសថៃ។ ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការលើកឡើងនេះ មិនមែនជាព័ត៌មានពិតនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីដើមខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា គោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃ នឹងបណ្ដេញពលករបរទេសក្នុងនោះមានទាំងពលករខ្មែរផងដែរ ចេញពីប្រទេសរបស់គេ។ លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រកាត់ដេរនៅឯស្រុកពញាឮ ស្ថិតក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។ លោក ហ៊ុន សែន ថ្លែងថា «មិនទាន់បានអីផង នៅក្នុងប្រទេសថៃ បានគំរាមបណ្ដេញចេញនូវកម្មករកម្ពុជា និងកម្មករឡាវទៅហើយ។ ខ្ញុំគ្រាន់តែផ្ដាំទៅថា អ្នកឈ្នះឆ្នោតក្នុងប្រទេសថៃ ខ្ញុំមិនជ្រៀតជ្រែកនយោបាយរបស់អ្នកទេ ក៏ប៉ុន្តែ សង្ឃឹមថា អ្នកនឹងមើលឱ្យឆ្ងាយពីជាងប្រទេសថៃ ហើយអ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្តែ មិនប្រាកដថា អ្នកនឹងក្លាយទៅជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលបានទេ»។ លោក ហ៊ុន សែន ថ្លែងបន្តថា […]
Continue Reading