ការអះអាងមិនត្រឹមត្រូវថា បុរសម្នាក់ត្រូវត្រីពីរ៉ាញ៉ាខាំនៅខេត្តបាត់ដំបង
បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសពីការបង្ក្រាបការនាំចូល និងចែកចាយត្រីពីរ៉ាញ៉ាដែលជាប្រភេទត្រីស៊ីសាច់ជាចំណីនោះមក ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា បុរសម្នាក់នៅឯខេត្តបាត់ដំបង បានរងរបួសដោយសារតែត្រីពីរ៉ាញ៉ាខាំនៅក្នុងស្ទឹងគ្រញូង។ ការអះអាងនេះ ត្រូវបានចែករំលែក និងបញ្ចេញមតិព្រោងព្រាតចាប់តាំងពីចុងសប្ដាហ៍មុន។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូមួយដែលបង្ហាញបុរសម្នាក់មានឈាមហូរស្រោចលើជើងរបស់គាត់នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងមកនេះ ដោយត្រូវបានអះអាងថា បុរសម្នាក់នោះរងការវាយប្រហារពីត្រីម្យ៉ាងដែលស៊ីសាច់ជាចំណី។ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា បុរសម្នាក់នោះ បានរងរបួសហូរឈាមលើជើងម្ខាង បន្ទាប់ពីរងការវាយប្រហារពីត្រីពីរ៉ាញ៉ា(Piranha)នៅក្នុងស្ទឹងក្រញូង ស្ថិតក្នុងស្រុកសំឡូតកាលពីចុងសប្ដាហ៍មុន។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ហើយក៏មានការបញ្ចេញមតិយ៉ាងច្រើនផងដែរចាប់តាំងពីសប្ដាហ៍មុន។ ខាងក្រោមនេះ គឺជាវីដេអូដែលអះអាងថា អ្នកភូមិម្នាក់នៅស្រុកសំឡូតបានរងការវាយប្រហារពីត្រីពីរ៉ាញ៉ា ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ Facebook Post | Archived Link ការអះអាងថា មានបុរសម្នាក់រងការវាយប្រហារពីត្រីស៊ីសាច់ជាចំណីនេះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន។ សូមមើលវីដេអូនៃការអះអាងនេះតាមរយៈតំណភ្ជាប់មាននៅទីនេះ ១ (archived),២(archived), ៣(archived), ៤(archived)។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលការបកស្រាយរបស់សមត្ថកិច្ចខេត្តបាត់ដំបង ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ […]
Continue Reading