តើកម្ពុជានឹងសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនកាត់ផ្ទៃបឹងទន្លេសាបមែនឬ?
នៅដើមសប្ដាហ៍នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅអភិបាលរាជធានី និងខេត្តមួយចំនួនឱ្យគាំទ្រដល់គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ–សៀមរាប។ បន្ទាប់មក រូបភាពតម្រាយផ្លូវល្បឿនលឿនកាត់ផ្ទៃបឹងទន្លេសាប ត្រូវបានផ្សព្វផ្សាយ និងចែករំលែកព្រោងព្រាងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសារព័ត៌មានានា។ រូបភាពតម្រាយផ្លូវកាត់បឹងទន្លេសាបនេះ បាននាំឱ្យមានការចោទសួរអំពីផលប៉ះពាល់ទៅដល់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទឹកសាបដ៏ធំមួយនេះ។ ទោះជាយ៉ាងណា កិច្ចសម្ភាសជាមួយមន្ត្រីក្រសួង បញ្ជាក់ថា ការផ្សព្វផ្សាយបែបនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបតម្រាយផ្លូវភ្នំពេញ-សៀមរាប ដែលឆ្លងកាត់ផ្ទៃបឹងទន្លេសាប ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានា ហើយក៏ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម។ រូបតម្រាយផ្លូវនេះ ត្រូវបានផ្សាយជាមួយនឹងព័ត៌មានចេញផ្សាយនៅដើមសប្ដាហ៍នេះ ដែលនិយាយអំពីការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ តាមរយៈការផ្សព្វផ្សាយនេះ តម្រាយផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ត្រូវបានគេជឿថា នឹងត្រូវសាងសង់កាត់ផ្ទៃបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ រូបភាពតម្រាយផ្លូវល្បឿនលឿននេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងនាំឱ្យមានការចោទសួរអំពីផលប៉ះពាល់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបទៅលើប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាប។ ខាងក្រោមនេះ គឺជារូបភាពនៃការផ្សាយព័ត៌មានរបស់ក្រសួងព័ត៌មាន ដែលភ្ជាប់ជាមួយរូបភាពតម្រាយផ្លូវល្បឿនលឿនឆ្លងកាត់ផ្ទៃបឹងទន្លេសាប មុននឹងទៅដល់ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា។ Facebook Post | Archived Link ក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានរូបភាពតម្រាយផ្លូវល្បឿនលឿនថ្មីនេះ បានមកពីការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា ទទក ឬ TVK ដែលបានចេញផ្សាយនូវព័ត៌មានដូចគ្នានេះផងដែរកាលពីថ្ងៃទី២៧ ខែមីនា។ Facebook Post […]
Continue Reading