តើរូបនេះគឺជារូបថតជាក់ស្ដែងបង្ហាញកម្លាំងសាមគ្គីរបស់ប្រជាជនអ៊ីស្រាអែលមែនឬទេ?
បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់ប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីជាង ២សប្ដាហ៍មុនមក ព័ត៌មាន រូបថត និងវីដេអូជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងសង្គ្រាមមួយនេះ។ ក្នុងនោះ មានរូបភាពមួយសន្លឹកដែលបង្ហាញមនុស្សជាច្រើនគ្រវីដៃពីលំនៅឋានរបស់ពួកគេទៅកាន់កងទ័ពនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយខ្លឹមសារថា ជាការបង្ហាញសាមគ្គីភាពនៃប្រជាជនអ៊ីស្រាអែល។ រូបភាពនេះ ត្រូវបានចែករំលែក និងបញ្ចេញមតិយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពនេះត្រូវបានបង្ហោះជាមួយខ្លឹមសារមិនត្រឹមត្រូវ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញប្រជាជនអ៊ីស្រាអែលគ្រវីដៃទៅកាន់ក្រុមទាហានប្រដាប់ដោយអាវុធធ្វើដំណើរតាមដងផ្លូវនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញនាពេលថ្មីៗនេះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាបង្ហោះលើបណ្ដាញសង្គមជាមួយខ្លឹមសារថា ជនជាតិអ៊ីស្រាលមានសាមគ្គីភាពរឹងមាំល្អ ដើម្បីការពារប្រទេសរបស់ពួកគេពីសត្រូវ។ រូបថតមួយសន្លឹកនេះជាមួយខ្លឹមសារដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ទទួលបានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាជាច្រើន បានបញ្ចេញមតិយោបល់ចំពោះរូបភាពមួយសន្លឹកនេះផងដែ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមដែលបានបង្ហោះរូបភាពកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «មូលហេតុដែលជនជាតិអ៊ីស្រាអែលខ្លាំង។ ខ្លាំងជាមួយសត្រូវតែមិនខ្លាំងជាមួយជាតិសាសន៍ខ្លួនឯង ចុះខ្មែរ?»។ Facebook Post | Archived Link រូបភាពដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា រូបភាពមួយសន្លឹកបង្ហាញពីការរួបរួមសាមគ្គីរបស់ប្រជាជនអ៊ីស្រាអែល ដើម្បីប្រយុទ្ធនឹងសត្រូវ។ រូបភាពជាមួយសំណេរបែបនេះ ក៏ទទួលបានការចែករំលែកបន្តជាច្រើនផងដែរ ហើយក៏ទទួលបានមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមដែលសរសេររៀបរាប់ថា «មិនសរសើរមិនបាន អ៊ីស្រាអែលរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ តែខុសពីប្រទេសខ្លះ […]
Continue Reading