វីដេអូចាស់ៗត្រូវបានបង្ហោះលើបណ្ដាញសង្គមភ្ជាប់នឹងគ្រោះមហន្តរាយនៅវៀតណាម
ខណៈដែលវៀតណាមកំពុងរងគ្រោះដោយសារខ្យល់ទីហ្វុងយ៉ាកជីនៅដើមសប្ដាហ៍នេះ វីដេអូមួយដែលបង្ហាញមនុស្សរត់ប្រសេចប្រសាចពេញផ្លូវ និងខ្យល់បោកបក់ផ្ដួលសំណង់មួយចំនួន ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមដោយអះអាងថា ជាអ្វីដែលកើតឡើងនៅវៀតណាម។ វីដេអូនេះ ត្រូវបានគេចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ខ្លឹមសារនៃវីដេអូនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយដែលបង្ហាញមនុស្សម្នារត់ប្រសេចប្រសាចលើដងផ្លូវ និងភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជាគ្រោះមហន្តរាយបណ្ដាលមកពីព្យុះសង្ឃរា Yagi ដែលបានបោកបក់ទៅលើទីក្រុងហូជីមិញរបស់វៀតណាម។ វីដេអូនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “អំពើលោភលន់ហួសហេតុនាំឱ្យអន្តរាយ ទីក្រុងហូជីមិញ ប្រទេសវៀតណាម”។ Archived Link ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយទៀតផងដែរជាមួយសំណេរដូចគ្នាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ Archived Link នៅដើមដំបូងនៃវីដេអូនេះ វាបង្ហាញឱ្យឃើញមនុស្សម្នាដ៏ច្រើនរត់ប្រសេចប្រសាចនៅលើដងផ្លូវមួយ ហើយបន្ទាប់មកទៀត វាបង្ហាញភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យខូចខាតផ្ទះសម្បែង និងសំណង់ផ្សេងទៀតនៃទីក្រុងមួយ។ ការត្រួតពិនិត្យការពិត Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ តាមរយៈ Google Reverse Image […]
Continue Reading