Fact-Check: តើស្ត្រីក្នុងរូបថតនេះជានរណា?
រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់បុរាណ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ស្ត្រីក្នុងរូបថតនេះ គឺជាស្ត្រីកំណាន់ម្នាក់របស់មន្ត្រីបារាំងមួយរូបនៅសម័យអាណានិគមបារាំងនៅកម្ពុជា។ រូបថតមួយសន្លឹកនេះ ក៏ត្រូវបានគេអះអាងថាជា នាងទាវ នៅក្នុងរឿងទុំទាវ ផងដែរ។ រូបថតរួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាថៃផងដែរ ហើយក៏មានការបញ្ចេញមតិចម្រុះបែបទៀតផង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់រកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា ចៅកម្ពុជា-Chao Kampuchea បានបង្ហោះរូបថតសខ្មៅមួយសន្លឹក ហើយរៀបរាប់ថា រូបថតមួយសន្លឹកនេះ គឺជានារីខ្មែរឈ្មោះ ទី សៅ ស្ថិតក្នុងវ័យក្រមុំ និងជាស្រីកំណាន់របស់មន្ត្រីបារាំង។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងបន្តថា រូបថតមួយសន្លឹកនេះ ត្រូវបានថតឡើងនៅឆ្នាំ១៨៧០ នៅក្នុងសម័យអាណាព្យាបាលបារាំង។ រូបថតមួយសន្លឹកនេះ និងការអះអាងដូចបានរៀបរាប់ខាងលើនេះ ត្រូវបានចែករំលែកតៗគ្នាដល់ទៅជាង ១ពាន់ដង និងមានការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុក ចៅកម្ពុជា-Chao Kampuchea ដែលរៀបរាប់ថា «នេះ គឺជារូបថតមួយសន្លឹក ដែលមហាជនភាគច្រើនតែងតែយល់ច្រឡំ និងខ្លះទៀតលើកដាក់ថា ជានាងទាវ ដែលតាមការពិតជាក់ស្ដែង រូបថតមួយសន្លឹកនេះ គឺជាស្រីកំណាន់របស់មន្ត្រីបារាំងម្នាក់ទៅសោះ»។ […]
Continue Reading