ចំណងជើងអត្ថបទព័ត៌មានរបស់ Fresh News ត្រូវបានកាត់តឱ្យខុសពីចំណងជើងដើម
ខណៈដែលសារព័ត៌មាន Fresh News ត្រូវបានគេដឹងជាទូទៅថា ជាសារព័ត៌មានស្និទ្ធនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រូបភាពនៃចំណងជើងអត្ថបទមួយមានចំណងជើងថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ ខាងពង្រាយអ្នកកាត់សក់ច្រើនជាងគេក្នុងពិភពលោកក្នុងឆ្នាំ២០២៣» ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបភាពនៃចំណងជើងអត្ថបទព័ត៌មាននេះ ទទួលបានមតិយោបល់ផ្សេងៗ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ចំណងអត្ថបទព័ត៌មាននេះ គ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។ ការអះអាងលើបណ្ដាញសង្គម រូបភាពផ្ដាមមួយសន្លឹកដែលបង្ហាញសេចក្ដីរាយការណ៍របស់សារព័ត៌មាន Fresh News មានចំណងជើងថា «កម្ពុជាជាប់ចំណាក់ទី១៤ ខាងពង្រាយអ្នកជំនាញកាត់សក់ប្រចាំភូមិច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣» ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយឈ្មោះ News Fresh។ ការបង្ហោះរូបភាពនេះ ទទួលបានការបញ្ចេញមតិមួយចំនួន និងប្រតិកម្មចម្រុះបែបជាច្រើនផងដែរ ៣ថ្ងៃក្រោយពីរូបភាពនេះត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការបង្ហោះនៅលើបណ្ដាញសង្គម News Fresh កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ជាមួយសំណេរថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ខាងពង្រាយអ្នកជំនាញកាត់សក់ប្រចាំភូមិច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia […]
Continue Reading