តើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​បុក​មាន់​មែន​ឬទេ?

ការអះអាង​ដ៏​ផុលផុស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ឃាត់​ខ្លួន​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ងាប់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ខុស​ច្បាប់។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ការ​បាន​បើក​បរ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ឯ​ឃុំ​ស្ពឺ។ ការ​អះ​អាង​នេះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​បុរស​ម្នាក់​ឈរ​នៅ​មុខ​កន្លែង​វាស់​កម្ពស់​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ និង​រូបថត​មាន់​មួយ​ក្បាល​ស្ថិត​នៅ​មុខ​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិយ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​​ទៅ​លើ​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ដែល​រៀបរាប់​ថា «គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:១០​នាទី កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ សហការ​[ជាមួយ]កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ពឺ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​ចុះ​ចាប់​អ្នក​ជិះ​ម៉ូតូ​បង្ករ​[បង្ក]​បុក​មាន់​ងាប់​(មាន់​រង​គ្រោះ​បាក់​ក​ងាប់)​នៅ​ចំណុច​លើ​ផ្លូវ​លំ​ក្នុង​ភូមិ​ពែងមាសត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ រួម​ទាំង​វត្ថុតាង​មួយ​ចំនួន។ បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត និង​ប្រៀប​ធៀប​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វា​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ ការ​ចែក​រំលែក​នូវការ​អះ​អាង​ខាង​លើ​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ថែម​ទៀត ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ […]

Continue Reading