ត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះព្រះរាជដំណាក់របស់ព្រះបរមរតនកោដ្ឋនៅឯខេត្តសៀមរាបមក ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ហេតុការណ៍អគ្គិភ័យនេះ ត្រូវបានគេរៀបចំឡើងដើម្បីយកដីលក់យកលុយចែកគ្នា។ ការអះអាងនេះ ទទួលបានការចែករំលែកយ៉ាងច្រើន និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ព្រះរាជដំណាក់មួយកន្លែងរបស់អតីតព្រះមហាក្សតកម្ពុជា សម្ដេចព្រះ នរោត្ដម សីហនុ នៅក្នុងខេត្តសៀមរាប ត្រូវបានគេលួចដុត ដើម្បីយកដីលក់ដូរយកលុយចែកគ្នា។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ហើយក៏ទទួលបានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមដែលរៀបរាប់ថា «ដុតវាំងស្ដេចមួយចោល យកដីលក់ចែកលុយគ្នាចាយ រឿងនេះយើងមិនពិបាកយល់នោះទេ ល្បិចក្រយ៉ៅពួកនេះ រត់លែងរួចពីយើងហើយ»។ Facebook Post | Archived Link ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយគណនីហ្វេសប៊ុកមួយទៀតផងបដែរកាលពីថ្ងៃទី១៤ ខែមីនា ពោលគឺ ២ថ្ងៃក្រោយព្រះរាជដំណាក់នៅឯខេត្តសៀមរាប ត្រូវភ្លើងឆាបឆេះ។ Facebook Post | Archived Link អ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត ក៏បានបង្ហោះការអះអាងប្រហាក់ប្រហែលគ្នានេះផងដែរកាលពីថ្ងៃទី១៣ ខែមីនា។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។ […]
Continue Reading