រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បានបង្ហោះ​ និង​ភ្ជាប់​នៅ​ក្នុងគេហ​ទំព័រ​សារព័ត៌មាន​មួយ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា […]

Continue Reading

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន គឺ​ជា​រូបភាព​កាត់​ត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មុខ​ព្រួញ​នៃ​ការ​រិះ​គន់ និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី […]

Continue Reading

ពិត​ទេ​ដែល​រថយន្ត​មួយ​នេះ​​ក្រឡាប់​ដោយ​សារ​តែ​ឃើញ​តម្លៃ​ប្រេង​សាំង​​?​

តម្លៃ​ប្រេង​ឥន្ធនៈ បាន​ចាប់ផ្តើម​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ពាក់កណ្តាល​ខែតុលា​មក​ម្ល៉េះ​ ដោយ​បច្ចុប្បន្ន​នេះ​ សាំង​ធម្មតា​ គឺ​មាន​តម្លៃ​ប្រមាណ​ ៤៥០០​រៀល​។​ រឿងរ៉ាវ​សាំង ឬ​ប្រេង​ឡើង​ថ្លៃ​ខ្លាំង​នេះ​ កំពុង​ក្លាយ​ជា​ប្រធាន​បទ​​ក្តៅ​គគុក​ និង​​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ផុស​ផុល​​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ ដោយ​មាន​ការ​បង្ហោះ​រូប​កំប្លុក​កំប្លែង។​​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​រថ​យន្ត​មួយ​គ្រឿង​ ត្រូវ​បាន​គេ​អះ​អាង​ថា​ បាន​ក្រឡាប់​ដោយ​សារ​តែ​ឃើញ​តម្លៃ​សាំង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាម​​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​  ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ជិះ​ស៊ីក្លូ​ជាមួយ​នឹង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់ ដោយ​ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ មីង​ អ៊ុង​ឡាំង​ ផ្ចង់​កាំ​ភ្លើង​ខ្លួន​ឯង ជា​រូប​ថត​កាត់​ត

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ានម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ កំពុង​តែ​កាន់​កាំ​ភ្លើង​ផ្ចង់​ខ្លួន​ឯង​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ […]

Continue Reading

Fact Check: តើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​បាន​កាន់​ទង់​ជាតិ​ និង​ពាក់​មួក​របស់​វៀត​ណាម​មែន​ដែរ​ឬ​ទេ​?

សកម្ម​ភាព​​ និង​ការ​បញ្ចេញ​មតិ​រិះគន់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ពី​សំណាក់អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ និង​​អ្នក​គាំទ្រ​​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល។​ នៅ​ក្នុង​ចំណោម​នោះ​​ មាន​រូបថត​មួយ​សន្លឹក​​បង្ហាញ​រូប​ថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ពាក់​មួក​ និង​កាន់​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ដែល​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម […]

Continue Reading

Fact Check: រូប​ភាព​​ការប្រឡង​បវរ​កញ្ញា​ចក្រ​វាឡ​​ត្រូវ​បាន​គេ​កាត់​ត​ភ្ជាប់​នឹង​រូបថត​ក្មេង​ស្រី​ម្នាក់​

​ព្រឹត្តិ​ការណ៍​​ប្រឡង​​ដណ្ដើម​​ពាន​រង្វាន់​​បវរ​​កញ្ញាចក្រវាឡឆ្នាំ​២០២០​ ត្រូវ​បាន​​ធ្វើ​ឡើង​​នៅ​ក្នុង​តំបន់​​លម្ហែ​កាយ​ Seminole Hard Rock ​រដ្ឋ​ Florida ក្នុង​ទឹក​ដី​សហ​រដ្ឋ​​អាមេរិក​។ កញ្ញា Andrea Meza ដែល​ជា​​បេក្ខនារី​​មក​ពី​ប្រទេស​​ម៉ិ​ក​ស៊ិ​ក​ បាន​ក្លាយ​ជា​ម្ចាស់​ម្កុដ​បវរ​​កញ្ញា​​ឆ្នាំ​២០២០។ ក្រោយ​ពី​បាន​ប្រកាស​​នូវ​លទ្ធផល​នៃ​ជ័យ​លាភី​​ភ្លាម​ៗ​នោះ​ ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​​ក្មេង​ស្រី​ម្នាក់​បាន​នឹង​កំពុង​លេង​លោត​កម្ពស់​នៅ​លើ​ឆាក​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia […]

Continue Reading