Fact-Check: លោក ហ៊ុន សែន និង​ភរិយា​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ មិន​ដូច​ការ​បង្ហោះ​ព័ត៌មាន​នោះ​ឡើយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំង​មក​ហើយ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​ជាមួយ​សំណេរ​លើ​រូបថត​ «RIP» ដែល​មាន​ន័យ​ថា គូ​ស្វាមី​ភរិយា​ដ៏​មាន​អំណាច​មួយ​គូ​នេះ បាន​ទទួល​មរណភាព។ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត ២​សន្លឹក​នៅ​ក្នុង​ចំណោម​នោះ គឺ​ជា​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​រូបថត​មួយ​ទៀត គឺ​ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ជា​ភរិយា​របស់​លោក​ ហ៊ុន សែន។ រូបថត​ទាំង​ ២​សន្លឹក​នេះ មាន​សំណេរ​អក្សរ​អង់គ្លេស «RIP» ឬ«Rest in Peace» ឬ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា«សូម​បាន​សោយ​សុខ​គតិភព» ដែល​ពាក្យ​នេះ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បញ្ជាក់​លើ​មរណភាព​របស់​មនុស្ស។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ​ដែល​មាន​ពាក្យ «RIP» នៅ​លើ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន […]

Continue Reading