Fact-Check: គ្មានការចាប់ខ្លួនមេដឹកនាំយោធាភូមា មិន អ៊ុងលាំង ដូចនឹងរូបថតនោះឡើយ
បន្ទាប់ពីរដ្ឋប្រហារយោធាភូមាដែលបានទម្លាក់មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមក អ្នកប្រើបណ្ដាញសង្គមកម្ពុជា បានចែករំលែកនូវព័ត៌មានជាច្រើនអំពីវិបត្តិនយោបាយ និងអំពើហិង្សាដ៏បង្ហូរឈាមនៅក្នុងប្រទេសមួយនេះ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមរួមជាមួយការចោទសួរថា តើមេដឹកនាំយោធាភូមា លោក មិន អ៊ុងលាំង ត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខមែន ឬយ៉ាងណា។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតរួមជាមួយការអះអាងបែបនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០កន្លងមក ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញរូបមេដឹកនាំយោធាភូមា លោក មិន អ៊ុងលាំង ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធ។ ទំព័រហ្វេសប៊ុកមួយនេះ បានចោទសួរថា តើមេដឹកនាំរបបសឹកភូមារូបនេះ ពិតជាត្រូវបានគេចាប់ខ្លួនមែន ឬក៏យ៉ាងណា។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «តើជាការពិតដែរឬទេ គឺជាស្ថានភាពនៃមេដឹកនាំផ្ដាច់ការភូមានៅពេលនេះ? បើពិតមែននោះ សូមចូលរួមអបអរសាទររីករាយជាមួយប្រជាជនភូមា…ពីចម្ងាយផង»។ Facebook Post | Archived Link Facebook Post | […]
Continue Reading