Fact-Check: តើ​ផ្ទះ​ក្នុង​រូបថត​នេះ​សាង​សង់​សម្រាប់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មែន​ឬទេ?

ខណៈ​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​សម្រេច​បញ្ជា​ឱ្យ​រុះ​រើ​សំណង់​បណ្ដែត​ទឹក​ទាំង​ឡាយរបស់​ជន​ជាតិ​វៀតណាម​​ចេញ​ពី​ផ្ទៃ​ទឹក​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ​នោះ រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ ដែល​បង្ហាញ​នូវ​ប្រតិកម្ម​ផ្សេងៗ​ទៅ​នឹង​សហគមន៍​ជន​ជាតិ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​លំនៅឋាន​ដូចៗ​គ្នា ត្រូវ​បាន​គេ​អះ​អាង​ថា ជា​សំណង់​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទៃ​ទឹក​ទន្លេ ឱ្យ​ទៅ​រស់នៅ​លើ​ផ្ទៃ​ដី​ទំហំ ៤០​ហិកតា ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ផ្ទះ​មាន​រូប​រាង​ដូច​ៗ​គ្នា ហើយ​​​អះ​អាង​ថា ផ្ទះ​ទាំង​នេះ គឺ​ជា​លំនៅឋាន​ដែល​ត្រូវ​បាន​សាង​សង់​សម្រាប់​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ ទៅ​រស់​នៅ​លើ​ផ្ទៃ​ដី​គោក​វិញ។ រូបថត​មួយ​សន្លឹក​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន​ដង និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ​រៀបរាប់​ថា «គិតៗ​ទៅ​គួរ​ឱ្យ​ច្រណែន​យួន​ណាស់ មាន​ផ្ទះ មាន​ដី មើល​ទៅ​គួរ​ឱ្យ​ចង់​រស់​នៅ​ណាស់​បង​ប្អូន សង់​យ៉ាង​មាន​របៀប​រៀប​រយ ដី​ធំ​ទូលាយ​ល្អ​ណាស់។ ចំណែក​ខ្ញុំ​វិញ អាយុ​ជាង ៣០​ឆ្នាំ​ហើយ មិន​ទាន់​មាន​ដី​មួយ​ម៉ែត្រ​ការ៉េ​នៅ​ឡើយ​ទេ ច្រណែន​ផង អន់​ចិត្ត​ផង និង​ខ្មាស់​ខ្លួន​ឯង​ផង»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ដទៃ​ទៀត […]

Continue Reading

Fact-Check: តើ​បំពង់​បង្ហូរ​ទឹក​ក្នុង​រូបថត​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​មែន​ទេ?

ជារឿយៗ ការ​កសាង​ផ្លូវ​ថ្នល់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​មហាជន​កម្ពុជា ដែល​ចោទ​សួរ​អំពី​គុណភាព និង​ភាព​យូរ​អង្វែង​នៃ​សំណង់​សាធារណៈ​ទាំង​ឡាយ។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​កសាង​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា ការ​កសាង​បំពង់​បង្ហូរ​ទឹក​នេះ កើត​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ និង​ការ​បញ្ចេញ​ប្រតិកម្ម​​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិតរបស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ត្រូវ​បង្ហាញ​នូវ​ការ​សាង​សង់​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​ចាក់​បេតុង​មួយ​កន្លែង។ សំណេរ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង​ជាក់​លាក់​នោះ​ឡើយ ប៉ុន្តែ ហាក់​​បង្ហាញ​ថា សំណង់​បំពង់​ទុយោ​បង្ហូរ​ទឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជាង ៦ ៥០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ក្នុង​ប្រអប់​បញ្ចេញ​មតិ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សួរ​ថា តើ​រូបថត​នៃ​ការ​សង​សង់​បំពង់​បង្ហូរ​ទឹក​នេះ ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​អ្នក​ប្រើ​ហ្វេសប៊ុក​ខាង​លើ​បាន​តប​ថា «នៅ​គេ​ទេ​បាទ»។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀប​រាប់​ថា «តិច​ច្រឡំ​​គេ​ផ្លុង​ដាក់​ត្រី​ឥវិន​ទៅ ស៊ី​ហ្វុង​រំដោះ​ទឹក​លូ​ឆ្មោះ។ ខ្ញុំ​មិន​នឹកស្មាន​ថា វិស្វករ​ខ័ណ្ឌ+វិស្វករ​សង្កាត់ គាត់​ធ្វើ​បាន […]

Continue Reading