Fact-Check: រូបថតវិនាសកម្មព្រៃឈើភូមាត្រូវបានភ្ជាប់ដោយមិនត្រឹមត្រូវនឹងវិនាសកម្មព្រៃឈើតំបន់ព្រៃឡង់កម្ពុជា
ថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសម្រេចផ្ដាច់ជំនួយសម្រាប់ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ការពារព្រៃឈើ«ព្រៃឡង់» បន្ទាប់ពីមើលឃើញថា ព្រៃឈើនៅតំបន់ការពារមួយនេះ បន្តរងការកាប់បំផ្លាញ ហើយសកម្មជនការពារព្រៃឈើ ត្រូវបានបង្ក្រាប។ បន្ទាប់ពីស្ថានអាមេរិកសម្រេចបែបនេះ ព័ត៌មាន រូបថត និងវីដេអូអំពីវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។ ក្នុងនោះ ថ្នាក់ដឹកនាំបក្សប្រឆាំងមួយរូប បានចែករំលែកព័ត៌មាននេះជាមួយនឹងរូបថតបង្ហាញពីការបាត់បង់គម្រប់ព្រៃឈើបៃតង។ រូបថតជាមួយនឹងព័ត៌មាននេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដងរួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះរាប់ពាន់ដងផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានភ្ជាប់ដោយមិនត្រឹមត្រូវទៅនឹងវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់របស់កម្ពុជា។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកលោក អេង ឆៃអ៊ាង បានរៀបរាប់ថា សហរដ្ឋអាមេរិកបានកាត់ផ្ដាច់ជំនួយសម្រាប់គម្រោងថែរក្សាព្រៃឡង់របស់ប្រទេសកម្ពុជាហើយ បន្ទាប់ពីគម្រប់ព្រៃឈើបៃតងមួយនេះ នៅតែរងការកាប់ឈើដដែល ហើយអាជ្ញាធរប្រទេសនេះ បានបន្តធ្វើទុក្ខបុកម្នេញទៅលើសកម្មជនការពារព្រៃឈើ។ ភ្ជាប់ជាមួយសំណេរខាងលើនេះ ទំព័រហ្វេសប៊ុករបស់ថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ ក៏បានបង្ហោះរូបថត ៨សន្លឹកផងដែរ ដែលរូបថតមួយក្នុងចំណោមនោះ បានបង្ហាញនូវគម្រប់ព្រៃឈើ ត្រូវបានកាប់ឆ្ការ។ រូបថតជាមួយនឹងការអះអាងភ្ជាប់ទៅនឹងការកាប់ឈើនៅតំបន់ការពារព្រៃឡង់នេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដង និងការបញ្ចេញប្រតិកម្មរាប់ពាន់ និងមតិដល់ទៅរាប់រយពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកលោក អេង ឆៃអ៊ាង រៀបរាប់ដូចខាងក្រោម៖ «ថ្ងៃទី១៨ […]
Continue Reading