Fact-Check: រូបថត​ឈូស​ឆាយ​ព្រៃ​ឈើ​​សម្រាប់​ចម្ការ​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​​វិនាសកម្ម​ព្រៃឈើ​នៅ​ព្រៃឡង់

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ដែល​ខ្លួន​ធ្លាប់​បាន​ផ្ដល់​ទៅ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ជួយ​គាំពារ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។ បន្ទាប់​ពី​ស្ថានទូត​អាមេរិក​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​បែប​នេះ ព័ត៌មាន​ រូបថត និង​រូបភាព​ជាច្រើន ដែល​និយាយ​អំពី​ព្រៃឡង់ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​​ដ៏​ធំ​ល្វឹង​ល្វើយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​​សង្គម​ជាមួយ​សំណេរ​ថា «ព្រៃឡង់​ពី​មុន» និង «ព្រៃឡង់​ពេល​នេះ»។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​​រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ បាន​​បង្ហោះ​សារ​មួយ​ដែល​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​ផ្ដាច់​ជំនួយ​របស់​អាមេរិក​សម្រាប់​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ការពារ​ព្រៃឡង់ ដែល​ជា​តំបន់​ការពារ​គម្រប់​ព្រៃឈើ​ដ៏​ធំ​មួយ​របស់​កម្ពុជា។ ភ្ជាប់​ជាមួយ​សារ​នេះ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​រូបថត​មួយ​ផ្ទាំង​មាន​ពីរ​ផ្នែក​ជាប់​គ្នា​ផង​ដែរ ដែល​ផ្នែក​ខាង​លើ​បង្ហាញ​ទិដ្ឋភាព​គម្រប់​ព្រៃឈើ​បៃតង ហើយ​ផ្នែក​ខាង​ក្រោម​បង្ហាញ​នូវ​វាល​ល្វឹង​ល្វើយ​ត្រូវ​បាន​​ឈូស​ឆាយ​។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​ និង​មាន​ការ​បញ្ចេញ​ប្រតិម្ម និង​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នេះ សរសេរ​រៀបរាប់​ថា «ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ដក​ជំនួយ​ពី​កម្ពុជា ដែល​ជួយ​ផ្នែក​ការពារ​ព្រៃឡង់។ ជំនួយ​ដែល​សហរដ្ឋ​អាមេរិក​ជួយ​រាល់​ឆ្នាំ​ក៏​អស់ ព្រៃឈើ​ក៏​រលាយ ដូច្នេះ​ទើប​គេ​ដក​ជំនួយ ឈប់​ជួយ​ត​ទៅ​ទៀត»។ ចំណែក​រូបថត​វិញ បាន​ភ្ជាប់​ជាមួយ​សំនេរ​​នៅ​លើ​រូបថត​ដែល​​សរសេរ​ថា […]

Continue Reading

Fact-Check: តើ​ឥណ្ឌា​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​មាន​ជីវិត​​ក្នុង​ទឹក​ទន្លេ​មែន​ឬទេ?

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​បន្ត​មួយ​ ដែល​និយាយ​ថា វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ និង​ដៃ​ទន្លេ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​បែប​នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​នៃ​សារព័ត៌មាន​ឥណ្ឌា​ថ្ងៃ​នេះ (India Today)។ សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន​មួយ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ដល់​ជាង ៣០០​ដង និង​មតិ​មួយ​ចំនួន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​ទំព័រហ្វេសប៊ុក​ «ពេល​នេះ​ ឥណ្ឌា​រក​ឃើញ​វីរុស​កូវីដ-១៩​ក្នុង​ទឹក​ទន្លេ»។ Kampuchea Thmey’s report | Archived Link ក្រៅ​ពី​ចុះ​ផ្សាយ​អត្ថបទ​សារព័ត៌មាន​ហើយ​នោះ សារព័ត៌មាន​កម្ពុជា​មួយ​នេះ ក៏​បាន​ផលិត​សេចក្ដី​រាយការណ៍​នេះ​ជា​វីដេអូ​ផង​ដែរ ហើយ​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​នៅ​ថ្ងៃ​នោះ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចូល​មើល​ដល់​ទៅ​ជិត ៨​ម៉ឺន​ដង ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិម្ម​ពី​សំណាក​អ្នក​ប្រើ​បណ្ដាញ​សង្គម​រាប់​ពាន់​នាក់ និង​មតិ​ជាច្រើន​ផង​ដែរ។ Kampuchea Thmey’s video report | Archived Link ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នៃ​សេចក្ដី​រាយការណ៍​បែប​នេះ Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការពិត​តាម​រយៈ​ការ​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​របស់ Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា […]

Continue Reading