Fact Check: ​មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ណា​ម្នាក់​មក​ដល់​​កម្ពុជា​នៅ​ឡើយ​ទេ​​

​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​​កាល​ពី​សប្តាហ៍​មុន​នេះ​ ពី​ការ​ទទួល​យក​​ជន​ភៀស​ខ្លួន​​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​​ប្រមាណ​ជាង​ ៣០០​នាក់​ ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​​បណ្តោះ​អាសន្ន​ ​មុន​នឹង​ពួក​គេ​ស្វែង​រក​​ប្រទេស​ទី​៣​​ដើម្បី​ស្នាក់​នៅ​បន្ត​។ ការ​ប្រកាស​នេះ​​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ទាំង​ការ​សាទរ​ និង​ការ​រិះ​គន់​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ទន្ទឹម​នឹង​នេះ​​ ​មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​អះ​អាង​ថា​ ជា​​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​មួយ​នេះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​តែ​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​សរសេរ​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ «ស្វាគមន៍​ការ​មក​កាន់​ប្រទេស​កម្ពុជា​»។​ ​ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សូម​ស្វាគមន៍​ចំពោះ​ការ​មក​កាន់​ប្រទេស​កម្ពុជា​ យើង​មិន​រើស​អើង​ថា​អ្នក​មក​ពី​ណា​ និង​កាន់​សាសនា​អ្វី​នោះ​ទេ​ ពលរដ្ឋ​យើង​ចាត់​ទុក​ជាតិ​សាសន៍​ទាំង​អស់​មាន​សិទ្ធិ​សេរីភាព​ និង​ការ​រស់​នៅ​ស្មើ​គ្នា​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading