តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​ទឹក​ជំនន់កើត​ឡើង​ថ្មីៗ​នៅ​ប្រទេស​ ​ថៃ​ ​មែន​ឬ​ទេ?

ភ្លៀង​ខ្លាំ​ងជាប់​ៗគ្នា​នា​ពេល​ថ្មី​ៗ​នេះ​ បណ្តាល​ឲ្យ​ប្រទេស​​ថៃ​មា​នទឹក​ជំនន់​យ៉ាង​រហ័ស​ ដែល​បាន​នឹង​កំពុង​ប៉ះពាល់ដ​ល់ខេ​ត្ត​ជា​ច្រើន​។​ ក្នុង​នោះ​ រូប​ថត​ចំនួន​៣​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ជន់​លិច​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ភាព​ទឹក​ជំនន់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ […]

Continue Reading

តារា​ចម្រៀង​កូរ៉េ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ខ្មែរ​

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​តារា​ចម្រៀង​កូរ៉េ​​ម្នាក់​ ​កាន់​ចាន​ស្រាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ ដោយ​មាន​​ប្រឡាក់​ភក់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​យ៉ាង​ផុសផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ […]

Continue Reading

វីដេអូ​រលក​បោក​បក់​កំពង់​ផែ​មួយ​កាល​ពី​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា​ជា​ទឹក​ជំនន់​​នៅ​កូរ៉េ​ឆ្នាំ​នេះ

ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្កជា​ទឹក​ជន់លិច​តំបន់​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជន់​លិច​នៅ​កំពង់​ផែ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ទិដ្ឋភាព​ទឹក​លិច​នៅ​ប្រទេស​កូរ៉េ​នា​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​ដង​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ […]

Continue Reading

រូបថត​ប៉ុន្មាន​សន្លឹក​នេះ​​មិន​មែន​​ជា​ស្ថានភាព​មនុស្ស​ម្នា​កក​កុញ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ​ទេ

រូប​ថត​ចំនួន ​២​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​បុរស​ម្នាក់​ដេក​សន្លប់​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល នៅ​រាជ​ធានី​​ភ្នំ​ពេញ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ […]

Continue Reading

រូប​ថត​បង្ហាញ​ទិដ្ឋភាព​មនុស្ស​កក​កុញ​នេះ​ មិន​មែន​ស្ថិត​នៅ​កម្ពុជា​​នោះ​ឡើយ​

រូប​ថត​ចំនួន​២​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ និង​​ក្មេង​ស្រី​ដេក​សន្លប់​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ភ្នំ​ពេញ​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ ឈ្មោះ​ថា​ […]

Continue Reading

រូបថត​លោក​ ខឹម​ វាសនា​ ថត​រួម​គ្នា​ជាមួយ​លោក ពូទីន កាល​វ័យ​កុមារ គឺ​ជា​រូបភាព​កាត់​ត

ខណៈ​មេ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​​លោក​ ខឹម​ វាសនា​ បាន​អំពាវនាវ​​ឲ្យ​អ្នក​គាំទ្រ​ខ្លួ​ន​ទៅ​ជួបជុំ​​នៅឯ​ច​ម្ការ​របស់​លោក​ដែល​ស្ថិត​នៅតំបន់ភ្នំ​គូលេន​ ដើម្បី​រួច​ផុត​ពី​គ្រោះមហ​ន្តរាយ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​រូប​មេ​បក្ស​រូប​នេះ​កាល​នៅ​វ័យ​កុមារ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​​ ទទួល​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ […]

Continue Reading

រូប​ថត​នារី​ម្នាក់​ចាប់​ក្របួច​ក​អាវ​មេ​បក្ស LDP លោក​ ខឹម​ វាសនា​ គឺជា​រូប​ភាព​កាត់​ត​

ក្រោយ​ពីមាន​ការ​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជួប​ជុំ​គ្នា​នៅ​លើ​ដី​ចម្ការ​លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ដើម្បី​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ទឹក​ជន់​លិច​ភព​ផែន​ដី​កន្លង​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​នារី​ម្នាក់​ក្របួច​ក​អាវ​មេដឹកនាំ​បក្ស​នយោបាយ​រូប​នេះ ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ […]

Continue Reading

បុរស​ម្នាក់​​វាយ​កម្ទេច​ទូរទស្សន៍​​ចោល​ព្រោះ​តែ​កម្មវិធី​ Cambodian Idol តើ​ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​កម្មវិធី​ប្រឡង​សមត្ថភាពអន្តរជាតិ Cambodian Idol បាន​ប្រកាស​ថា បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវ​បាន​សម្រេច​ឱ្យ​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ វីដេអូ​​ដែល​បង្ហាញ​បុរស​ម្នាក់​វាយ​កម្ទេច​ទូរទស្សន៍​របស់​ខ្លួន ក្រោយ​ទស្សនា​កម្មវិធី​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។​ វីដេអូ​ឃ្លីប​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិជាច្រើន និង​ប្រតិកម្ម​ផ្សេងៗ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​កាត់​ត​។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

មក​ដល់ឆ្នាំ​​នេះ តើ​កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​​ចំនួន​ប៉ុន្មាន​ហើយ​?

ជា​ច្រើន​ឆ្នាំ​មក​ហើយ បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស គឺ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក ឬ​ចោទ​សួរ​ទៅ​កាន់​រាជ​រដ្ឋាភិបាល។ បញ្ហា​បំណុល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា កម្ពុជា​​ជាប់​បំណុល​បរទេស​សរុប​ជាង ​១៥​ពាន់​លាន​ដុល្លារ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ […]

Continue Reading

តើ​តារា​ចម្រៀង​លោក​ ជុំ​ លីណូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មែន​ឬ​?​

ខណៈ​​តារា​ចម្រៀង​កម្ពុជា​ លោក​ ជុំ​ លីណូ​ កំពុង​ស្ងប់​ស្ងាត់បទ​ចម្រៀង​ថ្មីៗ​នោះ រូប​ថត​៥​សន្លឹក​​ដែល​បង្ហាញ​តារា​ចម្រៀង​​រូប​នេះ​​ត្រូវ​បាន​​នគរបាល​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ជា​ច្រើន​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ […]

Continue Reading