Fact Check: រូបថតលោក ហ៊ុន ម៉ាណែត ពាក់មួកទាហានវៀតណាម ជារូបថតកាត់ត
ការប្រកាសជាសាធារណៈពីសំណាក់លោក ហ៊ុន សែន គាំទ្រកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោក បានធ្វើឲ្យមានការចេញ សារគាំទ្របន្តបន្ទាប់គ្នា ពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន។ ការប្រកាសនេះ ក៏បានធ្វើឲ្យមានការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រ និងមេដឹកនាំរបស់គណបក្សប្រឆាំងយ៉ាងផុសផុលនៅតាមបណ្តាញសង្គមនានាផងដែរ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពលោក ហ៊ុន ម៉ាណែត កំពុងអង្គុយពិភាក្សាការងារជាមួយភាគីវៀតណាមត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ម្នាក់។ រូបថតនេះ បានបង្ហាញលោក ហ៊ុន ម៉ាណែត ពាក់មួកទាហានវៀតណាមផងដែរ ដោយមានប្រតិកម្មចម្រុះ និងចែកចាយតៗគ្នា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន២សន្លឹក ដោយក្នុងនោះមានមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពកិច្ចប្រជុំរវាងលោក ហ៊ុន ម៉ាណែត និងអនុព័ន្ធយោធាវៀតណាមប្រចាំប្រទេសកម្ពុជា។ រូបថតនេះ ក៏បានបង្ហាញរូបលោក ពាក់មួកទាហានវៀតណាមផងដែរ ខណៈលោកកំពុងតែប្រជុំ។ អ្នកប្រើប្រាស់ដដែលខាងលើនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។ រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនរយដង […]
Continue Reading