ប័ណ្ណ​សរសើរ​មួយ​ផ្ទាំង​ធំ​លើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់ឌុប​នៅ​ក្នុង​សប្ដាហ៍​នេះ ការ​អះអាង និង​ពាក្យ​ចរចាម​អារ៉ាម​ជាច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​​លទ្ធផល​នៃ​ការប្រឡង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ប័ណ្ណ​សរសើរ​ដ៏​ធំ​មួយ​នៅ​លើ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​មួយ​ចំនួន​គិត​ថា ជា​ការ​ពិត។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ហើយ យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ DA RY បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ប័ណ្ណ​សរសើរ​ដ៏​ធំ​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បោះពុម្ព​ដាក់​នឹង​ផ្ទាំង​​ប៉ាណូ​មួយ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ជាង ២​ពាន់​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់​ ដោយ​ជឿ​ថា ប័ណ្ណ​សរសើរ​មួយ​ផ្ទាំង​ធំ​នេះ ត្រូវ​បាន​គេ​ព្រីន​ដាក់​លើ​ផ្ទាំង​ប៉ាណូ​ដូច្នោះ​មែន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​បង្ហាញ​ប័ណ្ណ​សរសើរ​មួយ​ផ្ទាំង​ធំ​ត្រូវ​បាន​ព្រីន​ដាក់​លើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត Google Reverse Image […]

Continue Reading

រូប​ថត​​លោក​ ហ៊ុន​ សែន និង​លោក ស ខេង កាន់​មាន់​ជល់ គឺ​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​លោក​ ស​ ខេង​ ឈរ​កាន់​សត្វ​មាន់​ មាន​សភាព​មុខ​មាត់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៦​​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ ស​ ខេង​ មាន​សភាព​មុខ​មាត់​ ទម្រង់​ជា​មនុស្ស​ចំណាស់​។ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ទីតាំង​ និង​ព័ត៌​មាន​លំអិត​អំពី​រូប​ថត​មួយ​សន្លឹក​នោះ​ឡើយ​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «យើង​​ទៅ​​ជល់​​មាន់​​ នៅ​​ ម៉ាយ៉ានម៉ា​ [មីយ៉ាន់ម៉ា​] ដើម្បី​​បង្វែរ​​បច្ចុប្បន្ន​​ភាព​​របស់​​រាស្ត្រ​​ខ្មែរ​..»។​ Facebook Post […]

Continue Reading