តើ​នេះ​ជា​សំណង់​ផ្ទះ​​នៅ​លើ​ដី​ទំហំ​៤០​ហិកតា​​ផ្ដល់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការ​បំលាស់​ទី​សហគមន៍​រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក ដែល​ភាគច្រើន​លើស​លប់​ជា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​នោះ​មក ការអះអាង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​នឹង​បញ្ហា​នេះ​ជា​រឿយៗ។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​មួយ​ជួរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ក្នុង​ន័យ​ថា វា​ជា​សំណង់​ផ្ទះ​នៅ​លើ​ដី​ទំហំ ៤០​ហិកតា​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រាប់​សិប​រយ​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ […]

Continue Reading