ព្រះវិហារមួយក្នុងប្រទេសអ៊ីតាលី ត្រូវបានកាត់តឱ្យស្រោបដោយត្បូងពេជ្រ
ខណៈដែលទីក្រុងមីឡានជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយនៅអ៊ីតាលីនោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពព្រះវិហារមួយស្រោបទៅដោយត្បូងពេជ្រមានពន្លឺចាំងចែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថារូបថតខាងលើ គឺត្រូវបានកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា Vivann Reganបានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពព្រះវិហារមួយ ដែលមានពន្លឺចែងចាំងពីត្បូងពេជ្រ។ រូបថតនេះ ត្រូវបានគេអះអាងថា មានទីតាំងស្ថិតនៅក្នុងទីក្រុងមួយរបស់ប្រទេសអ៊ីតាលី។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «និមិត្តរូប នៃទីក្រុងមីឡានដ៏ល្បីល្បាញ នៅប្រទេសអ៊ីតាលី»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ […]
Continue Reading