អ្នក​បង្កើត​មាតិកា​ម្នាក់​អះអាង​មិន​ត្រឹម​ត្រូវ​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់​សោរ​ទុក​នៅ​វិហារ​​ព្រះទេព​បិតរ

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ថៃ​មួយ​ចំនួន ខ្វែង​គំនិត​គ្នា​ជុំ​វិញ​រឿង​រ៉ាវ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នោះ អ្នក​បង្កើត​មាតិកា​ម្នាក់​បាន​អះ​អាង​ក្នុង​វីដេអូ​របស់​ខ្លួន​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់សោរ​រក្សា​ទុក​ក្នុង​ប្រាសាទ ឬ​ព្រះវិហារ​មួយ​នៅ​ក្នុង​រាជ​វាំង​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​មហាជន​ចូល​ទស្សនា​ខាង​ក្នុង​ឡើយ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់ បានអះអាង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​​កាល​ពី​សប្ដាហ៍​មុន​ថា ​ចម្លាក់​ព្រះ​គោ​ដែល​ត្រូវ​បាន​ថៃ(សៀម​កាល​ពី​អតីត​កាល)​យក​ពី​ប្រទេស​កម្ពុជា​កាល​ពី​រាប់​រយ​ឆ្នាំ​មុន ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ​មួយ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​ថៃ។ វីដេអូ​នៃ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​សែន​ដង និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ខាងក្រោម​នេះ គឺ​ជា​វីដេអូ​មាន​រយៈ​ពេល​ជិត ៦​នាទី ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​ម្នាក់ បានបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Rick Kh កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ បើ​តាម​រូបថត​ក្នុង​វីដេអូ យើង​បាន​រក​ឃើញ​ថា ប្រាសាទ​មួយ​ដែល​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម​បាន​លើក​ឡើង​នោះ ត្រូវ​បាន​រាជ​វាំង​ថៃ​ដាក់​ឈ្មោះ​ថា ប្រាសាទ​ព្រះ​ថេប​ប៊ីដុន (Prasat Phra Them Bidon) ឬ […]

Continue Reading

រូប​ថត​ចាស់​មួយ​សន្លឹក​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ ​ជា​ទិដ្ឋភាព​រញ្ជួយ​ដីនៅ​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​

បន្ទាប់​ពី​​រ​ញ្ជួ​យ​​ដី​ដ៏​ខ្លាំង​ក្លាយ​មួយ​បាន​វាយ​ប្រហារ​ប្រទេស​តួកគី​កាល​ពី​សប្ដាហ៍​មុន​នេះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​សំណង់​បាក់​បែក​ និង​ដួល​រលំ​អាគារ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ជា​​ទិដ្ឋភាព​​រញ្ជួយ​ដី​​នៅ​​​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​រូប​ថត​នេះ​ ត្រូវបាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​អាគារ​បាក់​បែក​ និង​ដួល​រលំ​មួយ​កន្លែង​។​ ​រូប​ថត​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​​ភ្ជាប់​នឹង​សំណេរ​ថា​ គឺ​ជា​ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​ប្រទេស​តួកគី​កាល​ពី​ខែ​កុម្ភៈ​នេះ​។​ ការ​លើក​ឡើង​បែប​​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​រញ្ជួយ​ដី​កម្រិត​ ៧.៤​រ៉ិចទ័រ​ នៅ​ #តួកគី​ 🇹🇷»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​ភ្ជាប់​ និង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​ ទៅនឹង​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ ដែល​បាន​កើត​ឡើង​នៅ​លើ​ប្រទេស​តួកកី​នា​ពេល​ថ្មី​ៗ​នេះ​។​ Facebook Post | […]

Continue Reading