យុវជនស្ទាវ៣នាក់ ត្រូវបានកាត់តដោយមានទឹកមុខសើចសប្បាយ
ស្របពេលដែលយុវជនមួយក្រុម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីកាប់សម្លាប់មនុស្ស នៅក្នុងភូមិសាស្រ្តខេត្តតាកែវ កាលពីសប្ដាហ៍មុននោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពរបស់ពួកគេ ឈរសើចញញឹម ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន។ រូបថតនោះ ត្រូវបានចែកចាយ និងប្រតិកម្មបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «កម្សាន្ត TV» បានបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមួយ ដែលមានរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពយុវជនទំនើង៣នាក់ បានសើចសប្បាយ ក្រោយពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ស្ទាវខេត្តតាកែវ! ទឹកមុខឪពុកម្តាយឡើងកម្សត់ ខ្លះយំឡើងសន្លប់ ខណៈកូនៗ ហាក់បីដូចជាសប្បាយ ទោះត្រូវជាប់គុក»។ Facebook Post | Archived Link រូបថតខាងលើ ក៏ត្រូវបានរកឃើញ និងបង្ហោះព្រោងព្រាតផងដែរ ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផ្សេងទៀតកាលពីពេលថ្មីៗកន្លងទៅនេះ។ Facebook […]
Continue Reading