ករណី​​ហិង្សា​​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​​​អះអាង​ថា​កើត​នៅ​​​ខេត្ត​តាកែវ​

ស្រប​ពេល​​ខេត្ត​តាកែវ​កំពុង​តែ​ល្បី​រឿង​គប់​កញ្ចប់​រថយន្ត​អ្នក​ដំណើរ​នោះ រូប​ថតមួយ​សន្លឹក​​ដែល​បង្ហាញ​​ពូថៅ​​មួយ​​ជាប់​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយការ​អះ​អាង​ថា ​ករណី​ហិង្សា​មួយ​នេះ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ត​តាកែវ​។​ ការ​លើក​ឡើង​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ […]

Continue Reading