វីដេអូ​បង្ហាញ​ទិដ្ឋភាព​ក្រពើ​វាយ​ប្រហារ​មនុស្ស​​ គឺ​ជា​វីដេអូ​សម្ដែង​

រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​មនុស​មួយ​ក្រុម​ស្ថិត​នៅ​ក្នុង​ទឹក​មួយ​កន្លែង​ និង​សត្វ​ក្រពើ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ សត្វ​ក្រពើ​មួយ​នោះ​ បាន​វាយ​ប្រហារ​ និង​ស៊ី​មនុស្ស​មួយ​ក្រុម​ពេល​កំពុង​តែ​ហែ​សព​​។​ ការ​បង្ហោះ​បែប​នេះ​ បាន​ទទួល​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «ABC TV»​ បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​សត្វ​ក្រពើ​មួយ​ក្បាល​ និង​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ទឹក​ទន្លេ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ជា​ភាសា​ខ្មែរ​ថា​ សត្វ​ក្រពើ​មួយ​ក្បាល​ខាង​លើ​ បាន​វាយ​ប្រហារ​ និង​ស៊ី​មនុស្ស​ទាំង​អស់​នោះ ​ក្នុង​អំឡុង​ពេល​ពួក​គេ​កំពុង​តែ​ហែ​សព​ឆ្លង​ទឹក​ទន្លេ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​​ ពុំ​បាន​បញ្ជាក់​ទីតាំង​ និង​មូល​ហេតុ​​ច្បាស់​លាស់​នៃហេតុការណ៍​នោះ​ឡើយ​ ដែល​ការ​បង្ហោះ​នេះ​ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ស្ដែង​ៗ​!!​ ក្រពើ​វាយ​ប្រហារ​ និង​ស៊ីមនុស្សក្នុងទន្លេ​ពេលហែសព​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

ព្រះ​រាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​មួយ​​ថ្ងៃ​ក្រោយ​ភ្លើង​ឆាប​ឆេះ

ត្រឹម​តែពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​បរម​រតនកោដ្ឋ​នៅ​ឯ​ខេត្ត​សៀមរាប​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ហេតុការណ៍​អគ្គិភ័យ​នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​យក​ដី​លក់​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​រាជ​ដំណាក់​មួយ​កន្លែង​របស់អតីត​ព្រះ​មហាក្សត​កម្ពុជា​ សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​លួច​ដុត ដើម្បី​យក​ដី​លក់​ដូរ​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់​ថា «ដុត​វាំង​ស្ដេច​មួយ​ចោល យក​ដី​លក់​ចែក​លុយ​គ្នា​ចាយ រឿង​នេះ​យើងមិន​ពិបាក​យល់​នោះ​ទេ ល្បិច​ក្រយ៉ៅ​ពួក​នេះ រត់​លែង​រួច​ពី​យើង​ហើយ»។ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​នេះ ក៏ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ផងបដែរ​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ពោល​គឺ ២​ថ្ងៃ​ក្រោយ​ព្រះ​រាជ​ដំណាក់​នៅ​ឯ​ខេត្ត​សៀមរាប ត្រូវ​ភ្លើង​ឆាប​ឆេះ។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ផងដែរ​កាល​ពីថ្ងៃ​ទី​១៣ ខែ​មីនា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។ […]

Continue Reading