រថយន្តស៊ីទែនមួយគ្រឿងនេះគ្មានពាក់ព័ន្ធនឹងបញ្ហាកង្វះទឹកស្អាតនៅទីក្រុងភ្នំពេញរដូវប្រាំងនេះទេ
ខណៈប្រជាពលរដ្ឋរស់នៅតំបន់ជាយរាជធានីភ្នំពេញកំពុងប្រឈមមុខនឹងកង្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងនេះនោះ រូបថតមួយសន្លឹកដែលបង្ហាញរថយន្តស៊ីទែនមួយគ្រឿង ត្រូវបានបង្ហោះលើបណ្ដាញសង្គម។ រូបថតរថយន្តដឹកស៊ីទែនមួយគ្រឿងនេះ ត្រូវបានគេជឿថាប្រើសម្រាប់បូមលូនៅរដូវវស្សា និងលក់ទឹកស្អាតនៅរដូវប្រាំងនោះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើនោះ គឺត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គម។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះ «LyLy Cambodia» បានបង្ហោះរូបថតប្រៀបធៀបមួយសន្លឹកដែលបង្ហាញរថយន្តស៊ីទែនមួយគ្រឿងត្រូវបានគេប្រើប្រាស់សម្រាប់បូមលូនៅរដូវវស្សា និងដឹកទឹកស្អាតលក់នៅរដូវប្រាំង។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់ព័ត៌មានលម្អិត និងទីតាំងនៃរថយន្តមួយគ្រឿងនោះឡើយ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «គំនិតអ្នកវិនិយោគ ចាប់ឱកាសគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ ជីវិតជោគជ័យយកទៅណាមិនអស់»។ Facebook Post | Archived Link រូបថតខាងលើនេះ ក៏ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google […]
Continue Reading