ព័ត៌មានចាស់ស្ដីពីមរណភាពពិធីករម្នាក់ត្រូវបានផ្សាយឡើងវិញនាំឱ្យយល់ច្រឡំ
ព័ត៌មាន និងទិដុ្ឋភាពសិល្បៈករទ្រហោយំជាច្រើនអំឡុងពិធីបុណ្យបូជាសពមួយ ត្រូវបានបង្ហោះលើបណ្ដាញសង្គមព្រោងព្រាតកាលពីសប្ដាហ៍មុន ដោយនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនយល់ច្រឡំថា នោះគឺជាទិដ្ឋភាពដែលបានកើតឡើងនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការផ្សព្វផ្សាយខាងលើ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Komsan Sabay» បានចែកចាយព័ត៌មានមួយ ដែលបានបង្ហាញក្រុមសិល្បៈករ និងតារាជាច្រើនរូបទ្រហោយំ។ ព័ត៌មាននេះ ត្រូវបានភ្ជាប់នឹងការអះអាងនាពេលថ្មីៗនេះថា គឺជាទិដ្ឋភាពកូនប្រុសស្រី និងសិល្បៈករ សិល្បៈការនី ពេលបូជាសពលោក អ៊ិត សេដ្ឋា។ ការផ្សព្វផ្សាយព័ត៌មានមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ភ្ជាប់ថា នេះគឺជា ទិដ្ឋភាពសម្រែកទ្រហោយំ របស់កូនប្រុសស្រី និងសិល្បៈករ សិល្បៈការនី ពេលបូជាសពលោក…។ Facebook Post | Archived Link ការអះអាងដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រ 24 Hot Topic […]
Continue Reading