អ្នក​ស្រី​ តាំង ហ្គិចលៀង​ មិន​បាន​ទទួល​មរណភាព​​ដូច​ការ​លើក​ឡើង​នោះ​ឡើយ

ក្រោយ​ពី​មាន​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​​សម្ដី​របស់​​អ្នក​ស្រី​ តាំង ហ្គិចលៀង​ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ស្ត្រី​រូប​នេះ​បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​អ្នកស្រី តាំង ហ្គិចលាង ជាមួយ​សំណេរ​ថា អ្នកស្រី​បាន​ទទួល​មរណភាព​ហើយ។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​​​ថា​ «ចូលរួម​រំលែ​កទុក្ខដ​ល់បង​ស្រី​ដែល​ត្រូវ​បាន​អ្នក​ក្រ​ស្អ​ប់គ្រប់គ្នា​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​បណ្ដា​សារព័ត៌មាន​ និង​វីដេអូ​ថ្លែង​សូម​ទោស​របស់​អ្នក​ស្រី​ តាំង​ ហ្គិច​លៀង​​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។ ដំណឹង​មរណភាព​របស់​អ្នក​ស្រី​ គួរ​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដា​សារព័ត៌មាន​ និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត ប៉ុន្តែ ​គិត​ត្រឹម​មក​ដល់​ថ្ងៃ​ទី​០៧​​ ខែ​មេសា​​នេះ​ […]

Continue Reading

ទាហាន​ជើង​ចាស់​អាមេរិក​ម្នាក់ ត្រូវ​បាន​គេ​អះអាង​មិន​ត្រឹម​ត្រូវ​ថាជា​មន្ត្រី​ចិន

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​តែ​បន្ត​កើត​ឡើង​ឈាន​ចូល​ឆ្នាំ​ទី​ពីរ​ហើយ​នោះ ការ​អះ​អាង​មួយ​លើក​ឡើង​ថា បុរស​ម្នាក់​ដែល​បាន​លាត់​អាវ​ឡើង​លើ​នៅ​មុខ​មន្ត្រី​អាមេរិក គឺ​ជា​មន្ត្រី​ចិន​ដែល​ព្យាយាម​ប្រាប់​ទៅ​ពួកគេ​ថា ជម្លោះ​ត្រូវ​ដោះស្រាយ​ដោយ​ប្រើ​បេះដូង មិន​មែន​តែ​បញ្ញា​នោះ​ឡើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​មុន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​លាត់​អាវ​របស់​ខ្លួន​ឡើងលើ​បង្ហាញទៅ​មន្ត្រី​អាមេរិកពីរ​​រូប​ដែល​អង្គុយ​សង​ខាង។ ការ​អះ​អាង​ដដែល​នេះ បាន​បន្ត​ថា បុរស​រូប​នោះ គឺ​ជា​មន្ត្រី​ចិន​ដែល​និយាយ​ប្រាប់​មន្ត្រី​អាមេរិក​ទាំង​ពីរ​រូប​នោះថា ជម្លោះ​នៅ​លើ​ពិភព​លោក ត្រូវប្រើ​បេះដូង​សម្រាប់​ដោះ​ស្រាយ មិន​មែន​តែ​បញ្ញា​មួយ​មុខ​នោះ​ឡើយ។ ការ​អះ​អាង​នេះ ទទួលបាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង ហើយមាន​ការ​បញ្ចេញ​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដញ​សង្គម​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «សុខ​ចិត្ត​លាត់​អាវ​ឱ្យ​មើល​ទ្រូង​ដែល​មាន​បេះដូង​ដូចៗ​គ្នា! សូម​កុំ​មាន​ការ​ប្រកាន់​ពូជ​សាសន៍​គ្នា​អី ជីវិត​នីមួយៗ​សុទ្ធ​តែ​មាន​សាច់​ញាតិ​ជាទីស្រឡាញ់​ដូចៗគ្នា រួប​រួម​ជួយ​គ្នា​ដើមបី​ការ​រស់​នៅ​មិន​ល្អ​ទេ​ឬ? ហេតុអី​ចាំ​បាច់​ត្រូវ​តែ​សម្លាប់​គ្នា កូន​អ៊ុយក្រែន​ក៏​ដូច​ជា​កូន​រុស្ស៊ី កូន​ចិន​ក៏​ដូចជា​កូន​តៃវ៉ាន់​ទាំង​អស់​គ្នា​ត្រូវ​ការ​ភាព​ជួប​ជុំ ត្រូវការ​ស្នាម​ញញឹម និង​ការ​ឱប​ថ្នាក់​ថ្នម​គ្នា គ្មាន​នរណា​ត្រូវការ​ក្ដី​ព្រាត់​ប្រាស​គ្នា​នោះ​ទេ! មន្ត្រី​ចិន​ក្រោក​លាត់​អាង​បង្ហាញ​អង្គ​ប្រជុំ​ថា ជម្លោះ​ពិភព​លោក​ពិត​ជា​ត្រូវ​ការ​ប្រើ​បេះដូង កុំ​ប្រើ​បញ្ញា​តែ​ម្យ៉ាង​ឱ្យ​សោះ»។ Facebook Post | Archived Link ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​បុរស​នេះ​ដដែល ហើយ​អះអាង​ថា បុរស​ម្នាក់​នោះ គឺ​ជា​រដ្ឋ​មន្ត្រី​មួយ​រូប​របស់​តៃវ៉ាន់។ […]

Continue Reading