តើ​ការ​ចាប់​ខ្លួន​តារា​ចម្រៀង ប៊ុត សីហា ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ករណី​នេះ​គឺ​ជា​ការ​សម្ដែង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា អតីត​ជ័យ​លាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ ហើយ​ថា ករណី​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​តែ​ប៉ុណ្ណោះ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ពិត​នៃ​ករណី​នេះ​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​របស់​ទំព័រហ្វេសប៊ុក Rothana Thorn Original page កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែល​រៀបរាប់​ថា «គិត​ទៅ​មនុស្ស​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គ្រាន់​តែ​ចង់​បាន​អ្នក​ឡាច​ផេក ហ៊ាន​យក​កិត្តិយស​របស់​មនុស្ស​ម្នាក់​ទៀត យក​មក​ប្ដូរ​បែប​ហ្នឹង​សោះ។ បើសិន​ជា​បង​ប្អូន​ជា​អ្នក​គាំ​ទ្រ ប៊ុត សីហា ពិត​ប្រាកដ​មែន បង​ប្អូន​នឹង​ដឹង​ហើយ​ថា​រឿង​នេះ​គេ​ប្រឌិត​ឡើង​ទេ ដើម្បី​យក​ការ​ឡាច​ផេក​របស់​គេ​ទេ ព្រោះ​ពេល​គេ​បង្កើត​ថ្មី បង​ប្អូន​មើល​ឱ្យ​ច្បាស់​ថា​រូប​ហ្នឹង​ជា​រូប​ចាស់​ទេ»។ Facebook Post | Archived Link […]

Continue Reading